ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

ល្ងាចនេះ សម្ដេចហ៊ុន សែន និងភរិយា នឹងអញ្ជើញបើកពិធី បុណ្យសមុទ្រ លើកទី៧ នៅខេត្តកោះកុង

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 15 ខែ ធ្នូ ឆ្នាំ​ 2018 ម៉ោង 11:00 ព្រឹក អ្នកអាន 239

នៅល្ងាចថ្ងៃទី១៥ធ្នូនេះ ប្រមុខរាជរដ្ឋាភិបាល កម្ពុជា សម្ដេច ហ៊ុន សែន និងភរិយា នឹងអញ្ជើញចូលរួមពិធីបើកបុណ្យសមុទ្រលើកទី៧ ជុំទី២ ដែលធ្វើឡើងនៅឯខេត្តកោះកុង។
ទំព័រFacebook សម្ដេច ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថាសូមអញ្ជើញបងប្អូនជនរួមជាតិ និងក្មួយៗចូលរួមសប្បាយរីករាយនៅក្នុងពិធីបុណ្យសមុទ្រនៅខេត្តកោះកុងរយៈពេល៣ថ្ងៃចាប់ពីថ្ងៃ១៤ដល់១៦ធ្នូ ២០១៨។ ល្ងាចនេះខ្ញុំនិងភរិយា នឹងចូលរួមពិធីបើកបុណ្យសមុទ្រលើកទី៧ ជុំទី២ នៅឯខេត្តកោះកុងផងដែរ។នៅថ្ងៃទី ១៥ធ្នូ ក៏ជាថ្ងៃខួបកំណើតភរិយាខ្ញុំ គម្រប់ ៦៤ឆ្នាំ ឈានចូល ៦៥ឆ្នាំ ផងដែរ។ សូមជូនពរភរិយាជាទីស្រឡាញ់មានសុខភាពល្អ កម្លាំងពលំមាំមួន អាយុយឺនយូរ ដើម្បីចូលរួមដឹកនាំការងារមនុស្សធម៌នៃកាកបាទក្រហមកម្ពុជាអោយសង្គមជាតិយើងកាន់តែរីកចម្រើន។អរគុណបងប្អូនប្រជាពលរដ្ឋ និងកូនក្មួយដែលបានជូនពរភរិយាខ្ញុំ និងសូមជូនពរបងប្អូនទទួលបាននូវសេចក្តីសុខ និងសំណាងល្អគ្រប់ៗគ្នា៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 3,493 នាក់
ម្សិលមិញ : 39,535 នាក់
សរុប : 67,174,314 នាក់