ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

លោកហង្ស ចក្រា ស្នើឲ្យ អ្នកកាសែត កុំវាយប្រហារ លាបពណ៌ ដាក់គ្នា

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 15 ខែ ធ្នូ ឆ្នាំ​ 2018 ម៉ោង 02:00 ល្ងាច អ្នកអាន 1091

ភ្នំពេញ៖ចាងហ្វាងកាសែតខ្មែរម្ចាស់ស្រុកនិងជាអនុប្រធានក្លឹបអ្នកកាសែតឯករាជ្យ លោកហង្ស ចក្រា បានស្នើឲ្យអ្នកកាសែត ទាំងអស់សុំកុំលាបពណ៌ ដាក់គ្នា ព្រោះតែផលប្រយោជន៍។
លោកហង្ស ចក្រា ដែលគេស្គាល់ថា ជាអ្នកកាសែតជើងចាស់មួយរូប ដ៍ល្បីនៅកម្ពុជា បានអះអាងថាធ្វើ្វជាអ្នកកាសែត បើគិតពីផលប្រយោន៍ផ្ទាល់ខ្លួនជាធំហើយគឺគ្មានវិជ្ជាជីវៈទេ គ្មានក្រមសីលធម៌ទេ ហើយក៏គ្មានសច្ចធម៌សង្គមផងដែរ។
ជាងនេះទៀតប្រសិនបើអ្នកកាសែតត្រូវធ្លាក់ក្រោមឥទ្ធិពលទំនាស់ផលប្រយោជន៍វិញគេអាចវាយប្រហារលាបពណ៌ឬរៀបចំអន្ទាក់ដើម្បីបំផ្លាញអ្នកកាសែតដូចគ្នាដើម្បីតែរក្សាការពារផលប្រយោជន៍របស់ខ្លួនប៉ុណ្ណោះ។

ក្នុងនាមក្លឹបអ្នកកាសែតឯករាជ្យ លោកហង្ស ចក្រា សូមអំពាវនាវដោយទទូចសូមឱ្យអ្នកកាសែតយើងទាំងអស់គ្នាសម្លឹងឱ្យចំបញ្ហាសង្គមហើយប្រតិបត្តិទៅតាមក្រមសីលធម៌វិជ្ជាជីវៈដោយស្មារតីទទួលខុសត្រូវខ្ពស់ស្របតាមភារកិច្ចយើងជាអ្នកឆ្លុះបញ្ចាំងការពិតក្នុងសង្គមដោយគ្មានការរើសអើងឡើយ។ ការលើកឡើងបែបនេះ នាពេលលោកអញ្ជើញប្រជុំជាមួយបណ្ដារអ្នកសារព័ត៌មាន នៅក្លឹបអ្នកកាសែតឯករាជ្យ កាលពីថ្ងៃទី១៣ខែធ្នូឆ្នាំ២០១៨កន្លងទៅថ្មីៗនេះ។ 


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 16,435 នាក់
ម្សិលមិញ : 17,647 នាក់
សរុប : 80,436,398 នាក់