ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

សម្តេច ហ៊ុន សែន និងភរិយា អញ្ជើញ បើកពិធី បុណ្យសមុទ្រ

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 15 ខែ ធ្នូ ឆ្នាំ​ 2018 ម៉ោង 05:05 ល្ងាច អ្នកអាន 274

នៅល្ងាចថ្ងៃសៅរ៍ ៨កើត ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័កព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៨នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នឹងអញ្ជើញជាអធិបតី ដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកពិធីបុណ្យសមុទ្រលើកទី៧នៅក្នុងខេត្តកោះកុង។ពិធីនេះក៏នឹងមានការអញ្ជើញចូលរួមពីមន្ត្រីអង្គទូតនានា, មន្រ្តីរាជរដ្ឋាភិបាល, ភ្ញៀវជាតិ និងអន្តរជាតិ ទេសចរណ៍ជាតិ អន្តរជាតិ និងប្រជាពលរដ្ឋរាប់ម៉ឺននាក់ផងដែរ។
ពិធីបុណ្យសមុទ្រលើកទី៧ជុំទីពីរនៅក្នុងខេត្តកោះកុងឆ្នាំនេះ ប្រារព្ធធ្វើឡើងក្រោមប្រធានបទ «ឆ្នេរស្អាត ពលរដ្ឋរមណីយ» អមដោយពាក្យស្លោក «អេកូទេសចរណ៍សម្រាប់កំណើនបៃតង និងការអភិវឌ្ឍប្រកបដោយនិរន្តរភាព»។ ព្រឹត្តិការណ៍នេះ ជាឱកាសមួយដើម្បីពង្រឹងគុណភាពឧស្សាហកម្មទេសចរណ៍ ជំរុញការបង្កើត និងអភិវឌ្ឍផលិតផលទេសចរណ៍ថ្មីៗប្រកបដោយភាពច្នៃប្រឌិត និងការទទួលខុសត្រូវខ្ពស់ឲ្យស្របទៅនឹងសក្តានុពលធនធានធម្មជាតិនៅតំបន់ឆ្នេរសមុទ្រកម្ពុជា ដែលត្រូវបានប្រសិទ្ធនាមថាជា «តារារះនាទិសនិរតី»។
ក្រៅពីព្រឹត្តិការណ៍ កីឡា សម្តែងសិល្បៈ និងផ្ទាំងទស្សនីយភាពផ្សេងៗ ដើម្បីជាការទាក់ទាញភ្ញៀវហើយនោះ ក្នុងពិធីបុណ្យសមុទ្រនេះ ក៏មានការតាំងពិព័រណ៍ផលិតផលប្រមាណ ៥០០ស្តង់ផងដែរ។ ផលិតផលនេះមានមកពីតាមក្រសួងស្ថាប័ននានា ក៏ដូចជាមកពីតាមក្រុមហ៊ុននានាទាំងនៅក្នុងប្រទេស និងបណ្តាប្រទេសសមាជិកអាស៊ានផងដែរ៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 3,199 នាក់
ម្សិលមិញ : 39,535 នាក់
សរុប : 67,174,020 នាក់