ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

សម្ដេច ហ៊ុន សែន គាំទ្រគំរោង បង្កើតក្លឹប ប្រណាំងកង់ អន្តរជាតិ អាជីព

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 15 ខែ ធ្នូ ឆ្នាំ​ 2018 ម៉ោង 05:23 ល្ងាច អ្នកអាន 267

 លោក Bruno Bodard អគ្គនាយកក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោក បានស្នើលើកឡើងនូវគំរោង១ ដោយសារតែកន្លងមកគាត់បានមកមើលទីតាំងដ៏ល្អនៃឆ្នេរសមុទ្រកម្ពុជា គឺលោកចង់បង្កើតក្លឹបប្រណាំងកង់អន្តរជាតិអាជីព ដែលអ្នកចូលរួមអាចមាននៅក្នុងតំបន់អាស៊ី ដែលមានដូចជាចិន កូរ៉េ ជប៉ុន និងបណ្តាប្រទេសផ្សេងៗនៅក្នុងតំបន់អាស៊ាន រួមជាមួយនឹងបណ្តាប្រទេសនៅក្នុងតំបន់អឺរ៉ុប និងអាមេរិកផងដែរ។ គោលដៅនៃបង្កើតក្លឹបប្រណាំងកង់អន្តរជាតិអាជីពនេះ គឺទី១អាចចេញពីតំបន់វិស្សមកាលទេសចរណ៍តារាសាគរ ឡើងលើភ្នំបូកគោ ហើយបន្ទាប់មកទៀតគឺចេញដំណើរពីបូកគោចុះទៅខេត្តកែប មកខេត្តកំពត និងទៅក្រុងព្រះសីហនុ។

គម្រោងនេះត្រូវបានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី កម្ពុជា គាំទ្រ ដើម្បីបង្ហាញពីសក្តានុពលឆ្នេរសមុទ្រកម្ពុជា ហើយសម្ដេចបានផ្ដល់អនុសាសន៍ក្រសួងទេសចរណ៍ ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរខេត្តទាំង៤ ពិភាក្សាគ្នា ហើយធ្វើយ៉ាងណាកុំឲ្យចំរដូវមានភ្លៀង កុំអោយចំរដូវបុណ្យណូអែល ឬបុណ្យចូលឆ្នាំចិន ព្រោះភ្ញៀវមួយចំនួនអាចនឹងរវល់។

ដូច្នេះសម្ដេចសូមឱ្យអ្នករៀបចំកម្មវិធីត្រូវបានសហការជាមួយនឹងក្រសួងទេសចរណ៍រកពេលវេលាណាសមស្របដើម្បីរៀបចំនូវព្រឹត្តិការណ៍ប្រណាំងកង់អាជីពនេះនាពេលខាងមុខ ដើម្បីជាការរួមចំណែកលើកស្ទួយនូវវិស័យទេសចរណ៍បង្ហាញអំពីសក្កានុពលតំបន់ឆ្នេររបស់ព្រះរាជាណាចក្រកម្ពុជាផងដែរ។ សម្ដេចក៏បានមានប្រសាសន៍ថាអ្នកដែលត្រៀមសម្រាប់ការធ្វើស៊ីហ្គេមឆ្នាំ២០២៣ខាងមុខក៏អាចអោយកីឡាករយើងចូលរួមហ្វឹកហ្វឺននៅក្នុងកីឡាអ្នកជិះកង់អាជីពនោះផងដែរ ដើម្បីពង្រឹងសមត្ថភាពបន្ថែម។ការស្នើនេះនៅលោក Bruno Bodard ជួបពិភាក្សាការងារជាមួយ សម្ដេចតេជោ ដែលធ្វើនៅ Koh Kong Resort នៃខេត្តកោះកុង នាព្រឹកមិញ៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 3,244 នាក់
ម្សិលមិញ : 39,535 នាក់
សរុប : 67,174,065 នាក់