ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

សម្ដេច បើខ្ញុំនៅតែ ជានាយករដ្ឋមន្ត្រី ការពារដាច់ខាត មិនឱ្យធ្វើអាជីវកម្មរ៉ែ ទីតាញ៉ូម

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 15 ខែ ធ្នូ ឆ្នាំ​ 2018 ម៉ោង 05:40 ល្ងាច អ្នកអាន 483

ជុំវិញពីសក្កានុពលនៅខេត្តកោះកុង នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចហ៊ុន សែន បានថ្លែងអះអាងថាបើសម្តេចនៅតែជានាយករដ្ឋមន្ត្រី សម្តេចការពារ មិនឱ្យមានការជីកយករ៉ែ ទីតាញ៉ូម នៅជីផាតនោះទេ ទោះបីមានការស្នើពីក្រសួងឧស្សាហកម្ម រ៉ែ បានសុំឱ្យមានការជីកយករ៉ែទីតាញ៉ូមដែលមានតម្លៃរហូតដល់ទៅ២០ពាន់លានដុល្លារ ដែលជាថវិកាដ៏ច្រើន ហើយបើសិនបើកម្ពុជាទទួលបានថវិកា រហូតដល់២០ពាន់លានដុល្លារនោះ កម្ពុជាក៏លែងត្រូវការជំនួយណាតទៅទៀតដែរ ក៏ប៉ុន្តែគោលនយោបាយរបស់សម្តេចៗបានប្តេជ្ញាការពារមិនឱ្យធ្វើអាជីវកម្មរ៉ែ ទីតាញ៉ូមនោះទេ ព្រោះវានឹងបំផ្លាញព្រៃអស់២ម៉ឺន ហិកតា ហើយនៅពេលការយករ៉ែ នោះវានឹងបំផ្លាញបរិស្ថាន ធ្វើឱ្យទឹកសមុទ្រប្រែពណ៌ តាមរយៈការហូរដីក្រហមចូលទៅក្នុងសមុទ្រ ដែលនាំឱ្យបាត់បង់សម្រស់ធម្មជាតិ ទឹកសមុទ្រពណ៌ខៀវស្រងាត់ទៅជាពណ៌ក្រហម ដូច្នេះគោលនយោបាយរបស់សម្តេចគឺថែរក្សាការពារបរិស្ថានឱ្យនៅល្អ។
នៅត្រង់ចំណុចនេះ Bruno Bodard ក៏បានកោតសរសើរសម្តេចយ៉ាងខ្លាំងដែលសម្តេចមានគោលនយោបាយដាច់ខាត ដោយលោកថានៅស្រុកបារាំងគឺមិនដូច្នោះទេ គឺបារាំងបានធ្វើការជីកយករ៉ែ ដែលធ្វើឱ្យខូចដល់បរិស្ថាន។ ការថ្លែងរបស់នាយករដ្ឋមន្ត្រីនេះ នៅពេលជួបពិភាក្សាការងារជាមួយ លោក Bruno Bodard ដែលធ្វើនៅ Koh Kong Resort នៃខេត្តកោះកុង នាថ្ងៃទី១៥ធ្នូព្រឹកមិញ៕SR

 


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 3,061 នាក់
ម្សិលមិញ : 39,535 នាក់
សរុប : 67,173,882 នាក់