ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

សម្ដេច ហ៊ុន សែន៖ តំបន់ព្រំដែន មិនឲ្យក្លាយ ទៅជាជម្រក របស់ពួក ខ្មែរក្រហមឡើយ

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 15 ខែ ធ្នូ ឆ្នាំ​ 2018 ម៉ោង 06:00 ល្ងាច អ្នកអាន 541

សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រី កម្ពុជា បានអះអាងថា តំបន់កោះកុងនេះ គឺជាតំបន់ព្រំដែនដែលបានប្រែក្លាយពីតំបន់ដែលមានសង្រ្គាមមកជាតំបន់ដែលមានការអភិវឌ្ឍរីកចម្រើនផងដែរ ដែលរាជរដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់ការពារតំបន់ព្រំដែននេះមិនឲ្យក្លាយទៅជាជម្រករបស់ពួកខ្មែរក្រហមឡើយ គឺសម្ដេចបានធ្វើសមាហរណកម្មតាមរយៈការអនុវត្តន៍នយោបាយឈ្នះឈ្នះ មិនត្រឹមតែព្រំដែននៅខេត្តកោះកុង គឺមានតំបន់ផ្សេងៗជាច្រើនទៀតដែលបានក្លាយទៅជាតំបន់ដែលមានការអភិវឌ្ឍ និងរីកចម្រើនជាបន្តបន្ទាប់មកដល់សព្វថ្ងៃនេះ។
ជាមួយគ្នានោះសម្ដេចតេជោក៏ចង់ឲ្យមានសន្និបាតនៃក្លិបឆ្នេរសមុទ្រកម្ពុជានេះផងដែរ ដែលអាចរៀបចំនៅតំន់ឆ្នេរតារាសាគរ។ ហើយតាមរយៈសន្និបាតរបស់ក្លឹបឆ្នេរសមុទ្រអន្តរជាតិនោះ អាចនឹងមានភ្ញៀវដែលជាសមាជិកក្លិប នឹងមានការជួបជុំគ្នានៅតំបន់វិស្សមកាលទេសចរណ៍តារាសាគរផងដែរ។
ការអះអាងនេះនាពេលជួបពិភាក្សាការងារជាមួយលោក Bruno Bodard អគ្គនាយកក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោក ដែលជំនួបនេះត្រូវបានធ្វើ Koh Kong Resort នៃខេត្តកោះកុង នៅព្រឹកមិញ។

សម្តេចក៏បានថ្លែងអណរគុណចំពោះលោក Bruno Bodard ដែលបានជួយឲ្យកម្ពុជាបានបញ្ចូលឆ្នេរសមុទ្ររបស់កម្ពុជាដែលជាប់នឹងខេត្តទាំង៤ទៅក្នុងក្លឹបឆ្នេរសមុទ្រដែលស្អាតជាងគេលើសកលលោកកាលពីឆ្នាំ២០១១ដែលក្នុងនោះមាន
ខេត្តព្រះសីហនុ ខេត្តកែប ខេត្តកំពត និងខេត្តកោះកុងនេះ ដូច្នេះហើយបានជាកម្ពុជាតែងតែរៀបចំពិធីបុណ្យសមុទ្រនេះជារៀងរាល់ឆ្នាំហើយប្ដូរវេនគ្នាក្នុងចំណោមខេត្តទាំង៤នេះ។
ក្នុងឱកាសនោះ លោក Bruno Bodard បានមានប្រសាសន៍ថា លោកពិតជាចាប់អារម្មណ៍ពីទេសភាពរបស់ឆ្នេរសមុទ្ររបស់ប្រទេសកម្ពុជាដែលមានសក្កានុពលច្រើនដោយសារតែនៅតាមដងផ្លូវគឺមានព្រៃ មានឆ្នេរ មានទឹកធ្លាក់ ដែលជាសក្កានុពលយ៉ាងខ្លាំងនៃវិស័យទេសចរណ៍។ លោកក៏បានបានចាត់ទុកថា ការអភិវឌ្ឍតំបន់ឆ្នេរនេះ ក៏ដូចជាការចូលរួមថែរក្សាបេតិកភណ្ឌវប្បធម៌យ៉ាង
ដូច្នោះដែរ ពីព្រោះយើងត្រូវធ្វើយ៉ាងម៉េចចូលរួមថែរក្សាការពារបរិស្ថានធ្វើអោយវាមាននិរន្តរភាព។ លោក Bruno Bodard ក៏បានអបអរសាទរចំពោះក្លិបឆ្នេរសមុទ្ររបស់ប្រទេសកម្ពុជាដែលត្រូវបានបញ្ជូលជាក្លឹបឆ្នេរដែលស្អាតជាងគេលើសកលលោកផងដែរ៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 58,603 នាក់
ម្សិលមិញ : 66,631 នាក់
សរុប : 73,572,903 នាក់