ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

នាយករដ្ឋមន្ត្រី អំពាវនាវ ឲ្យមន្ត្រីនិងពលរដ្ឋ ការពារ ធនធានធម្មជាតិ.បរិស្ថាន

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 16 ខែ ធ្នូ ឆ្នាំ​ 2018 ម៉ោង 10:12 ព្រឹក អ្នកអាន 474

សម្ដេចហ៊ុន សែន នាយករដ្ឋមន្ត្រី កម្ពុជា បានបញ្ជាក់ថាខ្ញុំសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ កូនក្មួយយុវជន អាជ្ញាធរ និងសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ចូលរួមថែរក្សាការពារសម្បត្តិធនធានធម្មជាតិនិងបរិស្ថានអោយនៅស្រស់ស្អាតគង់វង្សបានល្អសម្រាប់ពលរដ្ឋយើងគ្រប់ជំនាន់ និងដើម្បីទាក់ទាញទេសចរជាតិ និងអន្តរជាតិមកទស្សនាកម្ពុជាកាន់តែច្រើនឡើង ដើម្បីពលរដ្ឋយើងសម្បូរការងារធ្វើ និងប្រទេសជាតិរីកចម្រើន។
តាមរយះទំព័រហ្វេសប៊ុក សម្ដេចហ៊ុន សែន នាយករដ្ឋមន្ត្រី បានបញ្ជាក់ទៀតថា

នៅថ្ងៃទី ១៦ ធ្នូនេះ ខ្ញុំនិងភរិយាវិលត្រឡប់ទៅភ្នំពេញវិញហើយ។ សូមបងប្អូនប្រជាពលរដ្ឋ កូនក្មួយយុវជន និងភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិចូលរួមកំសាន្តសប្បាយរីករាយនៅក្នុងពិធីបុណ្យសមុទ្រនៅកោះកុងជាបន្តទៀត។
សូមអរគុណក្រសួងទេសចរណ៍ និងអាជ្ញារធរគ្រប់លំដាប់ថ្នាក់ ព្រមទាំងដៃគូក្រុមហ៊ុនឯកជន អង្គការជាតិនិងអន្តរជាតិនានា ដែលបានចូលរួមសហការរៀបចំបុណ្យសមុទ្រនៅខេត្តកោះកុងបានល្អ និងទទួលបានជោគជ័យ។ ជាមោទនៈភាពរបស់ប្រទេសជាតិយើង ដែលកម្ពុជាមានឆ្នេរជាប់លំដាប់ថ្នាក់ជាឆ្នេរល្អបំផុតរបស់ពិភពលោក។ ច្បាស់ណាស់ សន្តិភាពគឺបានផ្តល់ឱកាសអោយយើងធ្វើការអភិវឌ្ឍប្រទេសជាតិទៅមុខកាន់តែលឿន។
ខ្ញុំនិងភរិយា សូមជូនពរបងប្អូនជនរួមជាតិ និងកូនក្មួយបានសប្បាយរីករាយថ្ងៃសម្រាកចុងសប្តាហ៍គ្រប់ៗគ្នា៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 57,706 នាក់
ម្សិលមិញ : 66,631 នាក់
សរុប : 73,572,006 នាក់