ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

សម្ដេច ហ៊ុន សែន ដាក់ចេញ នូវអនុសាសន៍ ចំនួន៨ចំណុច ដើម្បីអភិវឌ្ឍ តំបន់ឆ្នេរ ឲ្យកាន់តែមាននិរន្តភាព

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 16 ខែ ធ្នូ ឆ្នាំ​ 2018 ម៉ោង 10:25 ព្រឹក អ្នកអាន 420

សម្តេចតេជោ ហ៊ុន សែន នាពេល អញ្ជើញជាអធិបតី បើកពិធីបុណ្យ សមុទ្រលើកទី៧ ជុំទី២ នៅខេត្តកោះកុង បានដាក់ចេញ នូវអនុសាសន៍ ចំនួន៨ចំណុច ដើម្បីអភិវឌ្ឍ តំបន់ឆ្នេរ ឲ្យកាន់តែមាននិរន្តភាព។

១)ត្រូវធានាអោយមានវត្តមានជាអចិន្ត្រៃយ៍នៃសន្តិភាព ស្ថិរភាពនយោបាយ គឺត្រូវខិតខំរក្សាសន្តិសុខ ស្ថានភាពនយោបាយ កុំឲ្យមានការវាយប្រហារដោយភេរវកម្ម ដែលនេះគឺជាចំនុចដែលប្រជាពលរដ្ឋត្រូវការ ដើម្បីភាពរីកចម្រើនរបស់កម្ពុជានាពេលខាងមុខ។
២)រក្សាឲ្យបាននូវសមុទ្របៃតង អោយនៅតែជាជាតារារះនាទិសនិរតីនៃខេត្តទាំង៤ ដែលជាប់មាត់សមុទ្រដែលស្ថិតនៅក្នុងចំណោមឆ្នេរដ៏ស្អាតបំផុតលើសាកលលោក និងលើកទឹកចិត្តឲ្យមានការអភិវឌ្ឍន៍អេកូទេសចរណ៍ដូចជានៅតំបន់វិស្សមកាលទេសចរណ៍តារាសាគរជាដើម។ ថែរក្សាព្រៃឈើ ថែរក្សាឆ្នេរសមុទ្រ ជាពិសេសនៅខេត្តព្រះសីហនុ សូមអោយរដ្ឋមន្ត្រីទេសចរណ៍ និងរដ្ឋមន្ត្រីក្រសួងដែនដីចាត់វិធានការជាក់លាក់មិនអោយមានកាចាក់ដីលុបឆ្នេរដោយគ្មានការអនុញាត្តិ និងបង្ហូរទឹកចូលទឹកសមុទ្រជាដាច់ខាត។ ដើម្បីធានាធ្វើយ៉ាងណាឲ្យសមុទ្ររបស់យើងនៅតែជាសមុទ្របៃតងជារៀងរហូត។
៣) ត្រូវខិតខំបន្តកសាងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗដូចជាផ្លូវធ្វើដំណើរ បណ្តាញអគ្គិសនី និងព្រលានយន្តហោះ ដើម្បីបំរើវិស័យទេសចរណ៍អោយបានល្អប្រសើរ។
៤)បន្តទប់ស្កាត់បទល្មើសផ្សេងៗ ដូចជាចោរកម្ម ការប្រើប្រាស់ និងជួញដូរគ្រឿងញៀនជាដើម។
៥)បន្តជំរុញការបង្កើតផលិតផលទេសចរណ៍ថ្មីៗបន្ថែមទៀត ជាពិសេសបង្កើនការដាំដុះបន្លែ និងចិញ្ចឹមសត្វតាមបែបធម្មជាតិ ដើម្បីផ្គត់ផ្គង់សេវាទេសចរណ៍ ធ្វើយ៉ាងណាជំរុញខ្សែសង្វាក់ផលិតផលប៉ៃតង នៅតាមសណ្ឋាគារនានា។
៦)ពង្រឹងការតភ្ជាប់ ផ្លូវធ្វើដំណើរ, ពង្រីកផ្លូវ៤៨ ការតភ្ជាប់ពីកោះកុងទៅបាត់ដំបងដែលនឹងត្រូវធ្វើក្នុងពេលឆាប់ខាងមុខ ជាពិសេស ខិតខំកសាងផ្លូវពីតំបន់ផ្សេងៗមកកាន់តំបន់មាត់សមុទ្រ។
៧)ត្រូវបង្កើនការការពារនូវសុវត្ថិភាពភ្ញៀវទេសចរណ៍ដែលធ្វើដំណើរតាមផ្លូវទឹក ជាពិសេសត្រូវរៀចំពោងទឹកសុវត្ថិភាពដល់ភ្ញៀវ, ដឹកជញ្ជូនភ្ញៀវតាមកាណូតត្រូវធានាអោយមានសុវត្តិភាពជាប្រចាំ។
៨)សម្តេចតេជោនាយករដ្ឋមន្រ្តី បានបញ្ជាក់ផងដែរថា កន្លងមកមានមតិមួយចំនួននិយាយថាការកសាងហេដ្ឋារចនាសម្ព័ន្ធនៅតំបន់សមុទ្រជាការរៀបចំមូលដ្ឋានកងទ័ព។ ត្រង់ចំនុចនេះ សម្តេចតេជោ បានបដិសេធ ហើយសម្តេចបានបញ្ជាក់យ៉ាងច្បាស់ថា កម្ពុជាគឺមិនអនុញ្ញាតអោយមានមូលដ្ឋានកងទ័ពបរទេសនៅលើទឹកដីប្រទេសកម្ពុជានោះទេ៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 6,199 នាក់
ម្សិលមិញ : 67,123 នាក់
សរុប : 70,648,976 នាក់