ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

លោកសូរ ប្លាតុង អភិបាល ស្រុកប្រាសាទបាគង សូមគោរជូនពរ ឯកឧត្តមទៀ សីហា អភិបាល ខេត្តសៀមរាប

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 16 ខែ ធ្នូ ឆ្នាំ​ 2018 ម៉ោង 10:40 ព្រឹក អ្នកអាន 639

នៅក្នុងឱកាសដ៏ល្អប្រពៃថ្លៃថ្លា ដែលព្រះមហាក្សត្រសម្ដេចព្រះ នរោត្តម សីហមុនី ដែលបានឡាយព្រហស្ថលេខា ចេញព្រះរាជក្រឹត្យតែងតាំង ឯកឧត្តម ទៀ សីហា ឋានន្តរស័ក្តឧត្តមមន្រ្តីថ្នាក់លេខ៣ ជាអភិបាលខេត្តសៀមរាប កាលពីថ្ងៃទី ៦ខែ ធ្នូ ឆ្នាំ ២០១៨កន្លងទៅនេះ និងពិធីប្រកាសចូលកាន់ដំណែងនៅក្នុងថ្ងៃទី១៣ខែ ធ្នូ ឆ្នាំ ២០១៨។

ក្នុងនាមខ្ញុំបាទ ជំនួនមុខអោយ សមាជិកក្រុមប្រឹក្សា មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ រួមទាំងបងប្អូនប្រជាពលរដ្ឋនៅទូទាំងស្រុកប្រាសាទបាគង សូមគោរពចូលរួមអបអរសាទ និងសូមជូនពរ ចំពោះ ការចូលកាន់ដំណែងរបស់ ឯកឧត្តម សូមទទួលបាននូវសុខភាពល្អបរិបូរណ៍ កម្លាំងពលំមាំមួន បញ្ញាឈ្លាសវៃ និងជោគជ័យគ្រប់ភារកិច្ច ដើម្បីបន្តរួមចំណែកដឹកនាំ និងអភិវឌ្ឍន៍ ខេត្តសៀមរាប ឲ្យកាន់តែសម្បូររុងរឿង អភិវឌ្ឍឈានឡើងជាបន្តបន្ទាប់។

សូមឯកឧត្តម និងលោកជំទាវ ព្រមទាំងបុត្រាបុត្រី ជួបតែសុភមង្គល វិបុលសុខគ្រប់ប្រការ និងប្រកបដោយពុទ្ធពរទាំង ៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 3,091 នាក់
ម្សិលមិញ : 39,535 នាក់
សរុប : 67,173,912 នាក់