ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

លោកទៀ សីហា និងលោកសៀង ណាំ សម្ពោធផ្លូវបេតុង១ខ្សែ

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 16 ខែ ធ្នូ ឆ្នាំ​ 2018 ម៉ោង 11:30 ព្រឹក អ្នកអាន 1860

ខេត្តសៀមរាប៖ផ្លូវបេតុងមួយខ្សែ ស្ថិតនៅក្នុង ស្រុកក្រឡាញ់ខេត្តសៀមរាប ត្រូវបានសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការ នាព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៨នេះ ក្រោមវត្តមានលោកទៀ សីហា អភិបាលខេត្តសៀមរាប រួមជាមួយលោកបណ្ឌិត អ្នកឧកញ៉ា សៀង ណាំ អ្នកតំណាងរាស្ត្រមណ្ឌលសៀមរាប និងជាប្រធានក្រុមការងារខេត្តចុះជួយស្រុកក្រឡាញ់។
សមិទ្ធផលថ្មីបន្ថែម ផ្លូវបេតុង ដោយមានការចូលរួម ពីលោក គុជ លីណា សមាជិកក្រុមប្រឹក្សាខេត្ត និងជាអនុប្រធានក្រុមការងារខេត្តចុះជួយស្រុកក្រឡាញ់ ប្រធាន-អនុប្រធានមន្ទីរ-អង្គភាពពាក់ព័ន្ធនានាជុំវិញខេត្ត ក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការ លោកមេឃុំ មេភូមិ លោកគ្រូ អ្នកគ្រូ បងប្អូនប្រជាពលរដ្ឋ ក្នុងស្រុកក្រឡាញ់អញ្ជើញចូលរួមផងដែរ។
ផ្លូវបេតុងមួយខ្សែនេះមានប្រវែង១៥០០ម៉ែត្រស្ថិតនៅក្នុងភូមិផ្លាំង ឃុំស្រណាល ស្រុកក្រឡាញ់ ខេត្តសៀមរាប ត្រូវបានផ្តួចផ្តើមកសាងឡើងដោយក្រុមការងារខេត្តចុះជួយស្រុកក្រឡាញ់ ដើម្បីសម្រួលដល់ការដឹកជញ្ជូនកសិផល និងកាធ្វើដំណើរ របស់បងប្អូនប្រជាពលរដ្ឋ សិស្សានុសិស្ស លោកគ្រូអ្នកគ្រូ ផងដែរ៕SR

 


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 3,313 នាក់
ម្សិលមិញ : 39,535 នាក់
សរុប : 67,174,134 នាក់