ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

សម្ដេច ហ៊ុន សែន ប្រកាសថា ១៤ថ្ងៃទៀត តម្លៃប្រើប្រាស់អគ្គីសនី នឹងត្រូវបញ្ជុះថ្លៃ

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 17 ខែ ធ្នូ ឆ្នាំ​ 2018 ម៉ោង 11:22 ព្រឹក អ្នកអាន 2552

សម្ដេចតេជោ ហ៊ុន នាយករដ្ឋមន្ត្រីនៅព្រឹកថ្ងៃទី១៧ ខែធ្នូ ២០១៨នេះ បានប្រកាសនៅក្នុងពិធិសម្ពោធបើកអោយប្រើប្រាស់វារីអគ្គីសនីសេសានក្រោម២ ខេត្តស្ទឹងត្រែងថា នៅសល់តែ១៤ថ្ងៃទៀតទេ(ឆ្នាំ២០១៩) តម្លៃប្រើប្រាស់អគ្គីសនីនៅក្នុងព្រះរាជាណាចក្រកម្ពុជានឹងត្រូវបញ្ជុះថ្លៃ ទៅតាមប្រភេទនៃការប្រេីប្រាស់នីមួយៗដូខខាងក្រោម៖
- ប្រភេទទី១ ការទិញតាមចរន្តតុងស្យុងខ្ពស់ បច្ចុប្បន្ននេះគឺតម្លៃ 0,1240$/Kwh(៥០៣៛) និងចុះនៅត្រឹម 0,1170$/Kwh(៤៧០៛) នៅឆ្នាំ២០១៩ និងឆ្នាំ២០២០ / អ្នកទិញតាមចរន្តតង់ស្យុងមធ្យម អនុស្ថានីយ័នៅក្នុងរាជធានីភ្នំពេញ ដែលបច្ចុប្បន្ននេះតម្លៃ 0,1475$/Kwh(៥៩៨៛) និងចុះទៅដល់ 0,1350$/Kwh(៥៤៧៛) នៅឆ្នាំ២០១៩ និងនៅឆ្នាំ២០២០ 0,1330$/Kwh(៥៣៩៛) / អ្នកទិញតាមចរន្តតង់ស្យុងមធ្យមតាមខេត្តដែលតម្លៃបច្ចុប្បន្នគឺ 0,1260$/Kwh(៥១១៛) ដែលនឹងចុះដល់ 0,1220$/Kwh(៤៩៥៛) នៅឆ្នាំ២០១៩ និងឆ្នាំ២០២០ តម្លៃរក្សាដដែល
- ប្រភេទទី២ ប្រភេទប្រើប្រាស់ក្នុងវិស័យឧស្សាហកម្ម ដែលទិញតាមខ្សែបញ្ជូនរង និងខ្សែតង់ស្យុងមធ្យមនៃតំបន់ចែកចាយ ដែលបច្ចុប្បន្នគឺតម្លៃ 0,1650$/Kwh(៦៧៦៛) នៅក្នុងរាជធានីភ្នំពេញ និង 0,1640$/Kwh(៦៧២៛) នៅតាមខេត្ត ដែលនឹងបញ្ចុះតម្លៃ ចុះ 0,1470$/Kwh(៥៩៥៛) ឆ្នាំ២០១៩ និង 0,1460$/Kwh(៥៩២៛) ឆ្នាំ២០២០
- ប្រភេទទី៣ គឺប្រើប្រាស់ក្នុងពាណិជ្ជកម្ម និងរដ្ឋបាល ដែលទិញតាមខ្សែបញ្ជូនរង និងខ្សែតង់ស្យុងមធ្យមនៃតំបន់ចែកចាយ តម្លៃបច្ចុប្បន្នគឺ 0,1650$/Kwh(៦៧៦៛) នៅទីក្រុងភ្នំពេញ 0,1640$/Kwh(៦៧២៛)នៅតាមបណ្ដាខេត្ត ដែលនឹងចុះនៅត្រឹម០0,1590$/Kwh(៦៤៥៛) នៅឆ្នាំ២០១៩ និងបន្តចុះនៅត្រឹម0,1580$/Kwh(៦៤០៛)នៅឆ្នាំ២០២០
- ប្រភេទ៤ ប្រភេទប្រើប្រាស់តាមលំនៅស្ថាន ១ដល់១០Kwhក្នុង១ខែ ដែលការប្រើប្រាស់បច្ចុប្បន្នភ្នំពេញគឺ៦១០៛/Kwh និងតាមខេត្ត៤៨០៛/Kwh ដែលនឹងចុះនៅត្រឹម៣៨០៛/Kwh នៅឆ្នាំ២០១៩ និង ២០២០ /ការប្រើប្រាស់ចាប់ពី ១១ដល់៥០Kwh ដែលការប្រើប្រាស់បច្ចុប្បន្នគឺ ៦១០៛/Kwh នឹងចុះនៅត្រឹម៤៨០៛/Kwh នៅឆ្នាំ២០១៩ ២០២០ / ការប្រើប្រាស់ចាប់ពី ៥១Kwh ដល់ ២០០Kwhក្នុង១ខែ ដែលពេលនេះ នៅភ្នំពេញគឺ ៧៧០៛/Kwh តាមបណ្ដាខេត្ត៧២០៛/Kwh នឹងចុះនៅត្រឹម៦១០៛/Kwh នៅឆ្នាំ២០១៩ ២០២០ /លំនៅដ្ឋានដែលប្រើប្រាស់លើសពី ២០០Kwhក្នុង១ខែ ដែលបច្ចុប្បន្នតម្លៃគឺ ៧៧០៛/Kwh នៅក្រុងភ្នំពេញ និង ៧៥០៛/Kwhនៅតាមខេត្ត ដែលនឹងចុះថ្លៃនៅត្រឹម ៧៤០៛/Kwh នៅឆ្នាំ២០១៩ និង៧៣០៛/Kwh នៅឆ្នាំ២០២០
- ប្រភេទទី៥ ការបូមទឹកក្នុងវិស័យកសិកម្ម ចាប់ពីម៉ោង៩យប់ ដល់ម៉ោង៧ព្រឹក ត្រូវបង់៤៨០៛/Kwh នៅបន្ត ៤៨០៛Kwh ដដែល
- ប្រភេទទី៦ ការប្រើប្រាស់នៅតាម សាលារៀន មន្ទីពេទ្យ មណ្ឌលសុខភាព តម្លៃកំពុងប្រើប្រាស់បច្ចុប្បន្នគឺ ៧៧០៛/Kwh នឹងចុះនៅត្រឹម ៦១០៛/Kwh នៅឆ្នាំ២០១៩ ២០២០។
ទាំងអស់នេះគឺជាការខិតខំប្រឹងប្រែងរបស់រាជរដ្ឋភិបាលកម្ពុជាបច្ចុប្បន្ន ដែលមានសម្ដេចតេជោ នាយករដ្ឋមន្ត្រីជាប្រមុខដឹកនាំ បានធ្វើទទួលបាននូវសមិទ្ធិផលជាបន្តបន្ទាប់ ជីវភាពប្រជាពលរដ្ឋកាន់តែល្អប្រសើរ៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 57,310 នាក់
ម្សិលមិញ : 66,631 នាក់
សរុប : 73,571,610 នាក់