ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

ការសន្យាបក្សCPP. ផ្លូវ.ទឹក.ភ្លើង បានតភ្ជាប់ ដល់ទីជនបទ

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 17 ខែ ធ្នូ ឆ្នាំ​ 2018 ម៉ោង 01:40 ល្ងាច អ្នកអាន 360

ការសន្យារបស់ គណ:បក្សប្រជាជនកម្ពុជា ដែលបានកាន់អំណាច ក្នុងអាណត្តិទី៦នេះ កំពុងតែប្រឹងប្រែង អភិវឌ្ឍ វិស័យចំនួន៣ មានប្រព័ន្ធ ផ្លូវ.ទឹក.ភ្លើង បានតភ្ចាប់ពីទីក្រុងទៅបណ្ដារជនបទ ជាការរួមចំណែកកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋ។

សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅថ្ងៃចន្ទ១០កើត ខែមិគសិរ ឆ្នាំច សំរឹទ្ធស័កព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៨ព្រឹកមិញ អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ វារីអគ្គិសនីសេសានក្រោម២ នៅខេត្តស្ទឹងត្រែង ដែលជាវារីអគ្គិសនីផ្តល់ថាមពលអនុភាព 400មេហ្គាវ៉ាត់ ខ្ពស់ជាងគេនៅកម្ពុជា។

វារីអគ្គិសនីនេះ វិនិយោគរួមគ្នារវាងរវាងក្រុមហ៊ុនចំនួនបី រួមមានក្រុមហ៊ុន Hydrolancang International Energy របស់ចិនដាក់ទុនវិនិយោគ ៥១ភាគរយ, ក្រុមហ៊ុន Royal Group របស់ខ្មែរ ដាក់ទុន៣៩ភាគរយ និងក្រុមហ៊ុន EVNI របស់វៀតណាម ដាក់ទុនវិនិយោគ ១០ភាគរយ។ វារីអគ្គិសនីសេសានក្រោម២ ប្រើទុនវិនិយោគសរុបជិត ៨០០លានដុល្លារអាមេរិក។ ការវិនិយោគនេះតាមរូបភាពសាងសង់-ដំណើរការ-ផ្ទេរ (BOT) មានរយៈពេលសម្បទាន ៤៥ឆ្នាំ ដែលក្នុងនោះរយៈពេល៥ឆ្នាំសម្រាប់ដំណើរការសាងសង់ និង៤០ឆ្នាំសម្រាប់ធ្វើអាជីវកម្ម។

នេះជាគម្រោងមួយស្ថិតនៅក្នុផែនការយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា គឺការអភិវឌ្ឍធនធានមនុស្ស, ផ្លូវ , ទឹក និងភ្លើង ដែលជាអាទិភាពដ៏សំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិ។

សម្តេច ហ៊ុន សែន បានមានប្រសាសន៍ថា តាមរយៈវារីអគ្គសនីនេះ មិនត្រឹមតែផ្គត់ផ្គង់តែក្នុងខេត្តស្ទឹងត្រែងប៉ុណ្ណោះនោះទេ គឺអាចផ្គត់ផ្គង់ទៅតាមបណ្តាខេត្តមួយចំនួនទៀតដូចជាខេត្តព្រះវិហារ , រតនគិរី ។ល។

ទន្ទឹមនឹងការទទួលបាននូវប្រភពអគ្គិសនីនាពេលនេះ សម្តេចតេជោក៏បានមានប្រសាសន៍រំលឹកពីអតីតកាលរបស់ប្រទេសកម្ពុជា ដែលក្រោយពីយើងងើបពីសង្រ្គាមមក គឺយើងមិនមានអគ្គិសនីប្រើប្រាស់នោះទេ គឺនៅប្រើចង្កៀងប្រេងកាត, ចង្កៀងមាំងសុង, ដុតជ័រ និងចន្លុះខ្លាញ់ត្រីជាដើម ប៉ុន្តែក្រោយពីប្រទេសជាតិយើងទទួលបាននូវសុខសន្តិភាពគឺយើងចាប់ផ្តើមមានអគ្គិសនីប្រើប្រាស់ជាបន្តបន្ទាប់។

សម្តេចតេជោបានមានប្រសាសន៍បញ្ជាក់ទៀតថា កម្ពុជាត្រូវតែជំរុញការអភិវឌ្ឍវិស័យអគ្គិសនីនេះបន្ថែមទៀត ពីព្រោះបច្ចប្បន្ននេះ កម្ពុជាមានតម្រូវការអគ្គិសនីកាន់តែច្រើន ដូចជាក្នុងវិស័យឧស្សាហកម្ម, កសិឧស្សាហកម្មសេវាកម្ម, និងផ្គត់ផ្គង់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋតាមទីជនបទ។ ដូច្នេះសម្តេចតេជោ បានជំរុញអោយអាជ្ញាធរអគ្គិសនី និងផ្នែកពាក់ព័ន្ធបង្កើនការតបណ្តាញអគ្គិសនីជាច្រើនទៀតដល់ទីជនបទដាច់ស្រយាលផ្សេងៗ៕SR

 


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 3,154 នាក់
ម្សិលមិញ : 39,535 នាក់
សរុប : 67,173,975 នាក់