ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

លោកស្រីផលមាលាផល បដិសេធ ការចោទប្រកាន់ របស់គង់ ដាវី

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 19 ខែ ធ្នូ ឆ្នាំ​ 2018 ម៉ោង 12:13 ល្ងាច អ្នកអាន 1304

ខេត្តសៀមរាប៖ប្រាប់បណ្ដាញអ្នកសារព័ត៌មាន លោកស្រីផលមាលាផល ភរិយាអធិការនគរបាល ស្រុកសូទ្រនិគម បានធ្វើការបដិសេធច្រានចោល ទាំងស្រុង របស់ស្ត្រីឈ្មោះគង់ ដាវី ដែលបានចោទប្រកាន់មកលើលោកស្រី។

ការបដិសេធនេះ ធ្វើឡើងនៅពេលស្ត្រីឈ្មោះគង់ ដាវី អាយុ១៧ឆ្នាំបាននិយាយថា លោកស្រី ផលមាលាផល បង្កហឹង្សានឹងជេរប្រមាទនិងលួចទូរស័ព្ទដៃររបស់នាង។

លោកស្រីផលមាលាផល បានប្រាប់បណ្ដាញសារព័ត៌មានយ៉ាងដូច្នេះថា នៅថ្ងៃទី៤ខែធ្នូឆ្នាំ២០១៨ព្រឹកពេលកូនសិស្សចូលរៀននាងខ្ញុំឈ្មោះផលមាលាផលនិងឈ្មោះទូច(ជាអ្នកឌុបម៉ូតូ) បានទៅកន្លែងលក់នំនៅក្នុងសាលាវិទ្យាល័យដំដែក ដើម្បីទៅសួរនាំរឿងលុយដែលម្តាយឈ្មោះគង់ដាវី ជំពាក់ ការជំពាក់នោះគឺម្តាយតែងតែឲ្យកូនស្រីឈ្មោះគង់ ដាវី ជាអ្នកផ្តិតមេដៃទទួលខុសត្រូវសងផងព្រោះម្តាយខ្ចីលុយខ្ញុំដើម្បីរត់ការចេញទៅធ្វើការនៅប្រទេសជប៉ុន។

លោកស្រីបានបន្តថា ពេលនាងខ្ញុំទៅដល់ តូបលក់នំនោះ ដើម្បីនិយាយគ្នាដោយភាពស្ងៀមស្ងាត់ មិនមានការស្រែកឡូឡាជេរនោះទេ។ នៅពេលនាងខ្ញុំនិយាយសួរថាដា វី ពេលណាអូនសងលុយចែ ព្រោះម្តាយអូនចេញទៅយូរហើយ គិតមកដល់ពេលនេះគឺ១០ខែហើយ ចែមិនដែលមកសួរនាំអូន នៅតូបទេ ចែតេទៅអូនមិនចូល ហើយទៅរកនៅផ្ទះក៏អូនប្តូរផ្ទះទៀត។ ប៉ុន្តែគង់ ដាវី ឆ្លើយថាមានសងហើយ ម្យ៉ាងចែដឹងហើយថា ម្តាយខ្ញុំខ្ចីមិនមែនខ្ញុំខ្ចីទេ ខ្ញុំក៏ឆ្លើយថាម្តាយអូនខ្ចីមែនតែអូនផ្តិតមេដៃធានាទទួលការសងជំនួសបានបងអោយខ្ចី។ ខ្ញុំសួរថាបើអូនមិនទាន់មានដើមឲ្យ ក៏គួរតែមានការឲ្យខ្លះដែរ មិនមែនទុកលុយខ្ញុំចោល ធ្វើមិនដឹងអញ្ចឹងទេ អូនលក់នំក៏ត្រូវការចំណេញ អូនខ្ចីចែរាប់លានចែក៏ត្រូវការលុយចែមកវិញដែរ។

លោកស្រីបន្តថា នៅពេលនោះបងស្រីឌុបម៉ូតូខ្ញុំទៅបានប្រាប់ខ្ញុំថា ចែ គង់ ដាវី យកទូរស័ព្ទលួចថតសំលេងចែ ខ្ញុំក៏សួរថាដា វី មិចបានជាថតខ្ញុំ?គ្មានការអនុញាត្តិពីខ្ញុំមកថតខ្ញុំរឿងអី? ពេលនោះដា វី លើកទូរស័ព្ទថតចំពីមុខខ្ញុំៗ ក៏យកដៃទាញទូរស័ព្ទនោះមក គង់ ដាវី បានរុញខ្ញុំដួលនៅតុ អង្គុយនិយាយគ្នានោះ ដោយមានបងទូចគាត់ជាអ្នកអោបខ្ញុំ ពេលនោះបងប្រុសគង់ ដាវី យកកៅអីជ័របោកនៅតុ ហើយបងទូចបាននិយាយថា ចង់ធ្វើអីចង់វ៉ៃគាត់មែន ចែតេហៅប៉ូលិសមក ខ្ញុំក៏តេទៅសុំការអន្តរាគមន៍ពីប៉ូលិសប៉ុស្តិ៍ ទាំងប្រាប់ថាគេថតរូបខ្ញុំហើយ ខ្ញុំទាញយកមកកាន់សុំខាងបងចុះមកបន្តិចមកនៅក្នុងសាលាដំដែក។ នៅពេលប៉ូលិស មកដល់នាងខ្ញុំបានហុចទូរស័ព្ទឲ្យប៉ូលិស ថាគេបានថតរូបនាងខ្ញុំៗសុំខាងបងនាំទៅប៉ុស្តិ៍ ដោះស្រាយគ្នា ដើម្បីលុបរូបនាងខ្ញុំចេញ ពីក្នុងទូរស័ព្ទ គង់ ដាវី សិនទើបប្រគល់ឲ្យត្រលប់ទៅវិញ។

បើតាមលោកស្រីផលមាលាផល បានបញ្ជាក់បន្ថែមថា ឈ្មោះគង់ ដាវី បានទៅសារភាព នៅមុខប៉ូលិស ថានាងបានថតរូបនាងខ្ញុំពិតប្រាកដមែន ទើបបានគាត់ទាញយកទូរស័ព្ទពីខ្ញុំ។ ដោយពុំមានការប្រើហឹង្សារនិងជេរប្រមាថអ្វីឡើយ។ បញ្ហានេះមានសំលេង រវាងនាងខ្ញុំនិងគង់ ដាវី ដែលប៉ូលិស បានឆែកនៅចំពោះមុខទាំងអស់គ្នា ក្រោយពីសាកសួរចប់ ខ្ញុំក៏សំរួលគ្នា ហើយខាងប៉ូលិសក៏បានប្រគល់ទូរស័ព្ទឲ្យគង់ ដាវី វិញ។
លោកស្រីបន្តទៀតថា នេះគឺជាកលល្បិច បោកប្រាស់មិនចង់សងលុយ នាងខ្ញុំ៩លាន៥០ម៉ឺនរៀល(ប្រាំបួនលានហាសិបម៉ឺនរៀល)៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 2,647 នាក់
ម្សិលមិញ : 26,422 នាក់
សរុប : 79,561,664 នាក់