ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

ឈ្មួញមួយក្រុម ដឹកជញ្ជូនឈើ នៅខេត្តព្រះវិហារ អាជ្ញាធរមិនទាន់ បង្ក្រាប

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 19 ខែ ធ្នូ ឆ្នាំ​ 2018 ម៉ោង 01:48 ល្ងាច អ្នកអាន 436

ភ្នំពេញ៖សេចក្ដីរាយការណ៍បានឲ្យដឹងថាមានឈ្មួញឈើមួយក្រុមបានធ្វើសកម្មភាព ដឹកជញ្ជូនឈើចេញពីដែនអភិរក្ស ព្រៃព្រះរកា យកមកស្តុកទុកនៅ ព្រំប្រទល់ ខេត្តព្រះវិហារ.ខេត្តសៀមរាប ដោយឈ្មួញខ្លះបន្តដឹកមកទៅនៅដេប៉ូនានា ក្នុងក្រុងសៀមរាប និងមួយចំនួនទៀតដឹកទៅខេត្តកំពង់ធំ។
បើតាមសេចក្ដីរាយការណ៍បានឲ្យដឹងថាឈ្មួញឈើទាំងនោះ ត្រូវបានគេស្គាល់ឈ្មោះសិច និងចេង គឺជាឈ្មួញរកស៊ីឈើដ៍សកម្មនៅ ខេត្តព្រះវិហារ ដោយអាជ្ញាធរសមត្ថកិច្ច មិនទាន់បង្ក្រាបបាននៅឡើយ។
តាមប្រភពបានរាយការណ៍ថា ពួកគេបានដឹកឈើ ចេញពីតំបន់ខាងលើយកមក មកស្ដុបទុកមួយកន្លែងនៅស្រុកស្វាយលើ ខេត្តសៀមរាប ព្រំប្រទល់ខេត្តព្រះវិហារ។ ក្នុងនោះដោយឈ្មោះចេង និងសិច ដឹកទៅខេត្តកំពង់ធំ។
ប្រភពបន្ថែមថាក្រុមឈ្មួញបានប្រមូលទិញឈើនៅចំណុចភូមិពោទាប និងពោប្រមេ ឃុំម្លូរព្រៃ១ ស្រុកឆែប ខេត្តព្រវិហារ ដែលកាប់ក្នុងដែនអភិរក្សព្រៃព្រះរកា យកមកស្ដុបទុកឃ្លាំងស្រុកស្វាយលើ ខេត្តសៀមរាប ព្រំប្រទល់ខេត្តព្រះវិហារ និងលក់បន្តទៅឲ្យឈ្មួញផ្សេងៗទៀត យកលក់បន្តចែកចាត តាមបណ្ដាដេប៉ូ ក្នុងខេត្តសៀមរាប។
ទោះយ៉ាងណាឈើ ដែលក្រុមឈ្មួញដឹកជញ្ជូន យ៉ាងគំហុកនោះ មិនត្រូវបានគេអះអាងថា ជាឈើមានPCឬ ជាឈើខុសច្បាប់នោះឡើយ។ ករណីនេះ អង្គភាព សៀមរាបប៉ុស្ដិ៍ នៅមិនទាន់ទទួលបានការបំភ្លឺពីអាជ្ញាធរនិងមន្ទីរពាក់ព័ន្ធ នៅឡើយ៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 37,498 នាក់
ម្សិលមិញ : 61,669 នាក់
សរុប : 67,127,260 នាក់