ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

បក្សកាន់អំណាច បញ្ចូលសមាជិក អចិន្រ្តៃយ៍ បន្ថែម៧រូប

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 20 ខែ ធ្នូ ឆ្នាំ​ 2018 ម៉ោង 02:47 ល្ងាច អ្នកអាន 639

គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្ស កាន់អំណាច នៅសន្និបាតគណៈកម្មាធិការកណ្តាលរបស់គណបក្សប្រជាជនកម្ពុជា នៅថ្ងៃចុងក្រោយ ទី២០ ខែធ្នូ ឆ្នាំ២០១៨នេះ បានបោះឆ្នោតបញ្ចូលសមាជិកអចិន្រ្តៃយ៍ថ្មី ៧រូបថែមទៀត។
សមាជិកអចិន្រ្តៃយ៍ថ្មីទាំង៧រូបនោះរួមមាន៖
១៖ លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
២៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
៣៖ លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
៤៖ លោក វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ
៥៖ លោក សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស
៦៖ លោក ឥត សារ៉ាត់ នាយសេនាធិការចម្រុះ កងយោធពលខេមរភូមិន្ទ
៧៖ លោក ហ៊ុន ម៉ាណែត មេបញ្ជាការកងទ័ពជើងគោក៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 6,406 នាក់
ម្សិលមិញ : 67,123 នាក់
សរុប : 70,649,183 នាក់