ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

ស្នងការរង ខេត្តសៀមរាប ទើបឡើងថ្មី បញ្ចេញស្នាដៃ ចាប់រថយន្តដឹកឈើ២គ្រឿង

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 20 ខែ ធ្នូ ឆ្នាំ​ 2018 ម៉ោង 03:26 ល្ងាច អ្នកអាន 3587

ខេត្តសៀមរាប៖រថយន្តដឹកឈើចំនួន២គ្រឿង ត្រូវបានបង្ក្រាបក្រោមស្នាដៃ របស់លោកស្នងការង ខេត្តសៀមរាបម្នាក់ ដែលគេបានអះអាងថា ទើបមកនឹងកាន់តំណែងនាពេលថ្មីៗនេះ។

ហេតុការណ៍ចាប់រថយន្តដឹកឈើនេះ ធ្វើឡើងនៅថ្ងៃទី២០ខែធ្នូឆ្នាំ២០១៨ព្រឹកមិញ ត្រង់ចំណុចដេប៉ូលក់ឈើក្នុងភូមិជន្លង់ សង្កាត់សាលាកំរើក ក្រុងសៀមរាប ក្រោមការបញ្ជាផ្ទាល់លោកឧត្តមសេនីយ៍ត្រីម៉ក់ ធារ៉ា ស្នងការងទទួលបន្ទុកបង្ក្រាបបទល្មើសសេដ្ឋកិច្ច និងដឹកនាំកម្លាំងដោយលោកវរសេនីយ៍ទោម៉េង សំណាង នាយរងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត បន្ទាប់ពីបណ្ដាញសារព័ត៌មានគេហទំព័រ (សៀមរាបប៉ុស្ដិ៍) បានចេញផ្សាយកាលពីម្សិលមិញ ជុំវិញសកម្មភាព ដឹកជញ្ជូនឈើ ពីខេត្តព្រះវិហារ ចូលទៅខេត្តសៀមរាប យ៉ាងអនាធិបតេយ្យ។

ប្រភពបានឲ្យដឹងថារថយន្តខាងលើទី១ម៉ាកសាំយ៉ុងកូរ៉េ(ឡានច្នៃ)ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខបាត់ដំបង2A3084 រថយន្តនេះបង្ក្រាបក្នុងដេប៉ូ។ទី២រថយន្តកូរ៉េច្នៃ ក្បាលខៀវ គ្មានស្លាកលេខ បង្ក្រាបក្នុងដេប៉ូ។ បានប្រគល់ជូនខាងមេព្រៃ និងបានរាប់ជាក់ស្តែង រថយន្តទី១រកឃើញឈើប្រភេទលេខពីរ២,៧៣ម៉ែត្រគូប។ឯរថយន្តទី២រកឃើញឈើប្រភេទលេខពីរ៩,០២៤ម៉ែត្រគូប សរុបស្មើ១១,៧៥៤ម៉ែត្រគូប។ ប៉ុន្តែក្នុងពេលបង្ក្រាបម្ចាស់ឡាននិងឈើបានរត់គេចខ្លួន ។

គួបញ្ជាក់ថាក្នុងអំឡុងចុងឆ្នាំ២០១៨នេះ សកម្មភាពដឹកជញ្ជូនឈើ ចូលមកកាន់ខេត្តសៀមរាប ហាក់មានសន្ទុះកើនឡើងយ៉ាងខ្លាំង។ សកម្មភាពនេះត្រូវបានអះអាងថា ក្រុមឈ្មួញភាគច្រើនដឹកចេញពីខេត្តព្រះវិហារ ឆ្លងកាត់ស្រុកស្វាយលើ ស្រុកសូទ្រនិគម និងស្រុកប្រាសាទបាគង ដើម្បីចូកមកចែកចាយតាមបណ្តាដេប៉ូលក់ឈើក្នុងក្រុងសៀមរាប។

ការបង្ក្រាបរថយន្តល្មើសពីរគ្រឿងខាងលើ គឺជាការជោគជ័យមួយកំពុងបង្ហាញថា លោកស្នងការងដែលកាន់តំណែងថ្មី ពិតជាអនុវត្តតាមច្បាប់បានល្អ។ តែរំពឹងថា ពិតជាពុំមែនគោះទឹកដើម្បីបង្អើលត្រីនោះឡើយ៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 3,385 នាក់
ម្សិលមិញ : 39,535 នាក់
សរុប : 67,174,206 នាក់