ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

ចោរប្លន់ ស្ត្រីពោះធំ យកម៉ូតូ បានសំរេច នៅខេត្តសៀមរាប

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 22 ខែ ធ្នូ ឆ្នាំ​ 2018 ម៉ោង 11:44 ព្រឹក អ្នកអាន 13829

ខេត្តសៀមរាប៖ស្ត្រីមានផ្ទៃពោះម្នាក់ ជិះម៉ូតូម្នាក់ឯង ត្រូវបានជនសង្ស័យ២នាក់ ប្លន់យកម៉ូតូមួយគ្រឿងបានសំរេច ហើយជិះគេចខ្លួនដោយសុវត្ថិភាព។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ២២និង៣០នាទី ថ្ងៃទី ២១ខែធ្នូឆ្នាំ២០១៨ ចំណុចតាមផ្លូវតាសាម ( ផ្លូវស្ងាត់ ) ស្ថិតក្នុងភូមិគោកត្នោត ឃុំកណ្តែក ស្រុកប្រាសាទបាគង។

យោងតាមប្រភពពីសមត្ថកិច្ចបានឲ្យដឹងថាករណីនេះបង្ករឡើងដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណ មានគ្នា២នាក់ ជិះម៉ូតូ ១គ្រឿង ម៉ាកសង់ ពណ៌ខ្មៅមិនចាំសេរី បានធ្វើសកម្មភាព ជិះតាមពីក្រោយ ជនរងគ្រោះ ឈ្មោះ សាន់ ស៊ុនធារី ភេទស្រី អាយុ ២៨ឆ្នាំ មុខរបរមេផ្ទះ បច្ចុប្បន្នរស់នៅភូមិ ជ្រៃ ឃុំកណ្តែក ស្រុកប្រាសាទបាគង ដែលកំពុងជិះម៉ូតូ ១គ្រឿងម៉ាក Scoopy ពណ៌ស សេរីឆ្នាំ២០១៨ ស្លាកលេខ សៀមរាប 1AA.99 16 នៅពេលមកដល់ ចំណុចខាងលើនោះ ជនសង្ស័យបានជិះមកស្ទាក់ពីមុខម៉ូតូជនរងគ្រោះ ហើយគ្នារបស់គេម្នាក់ បានច្រានជនរងគ្រោះចេញពីម៉ូតូ។

បើតាមប្រភពបានបន្តថាជនរងគ្រោះមានផ្ទៃពោះ៤ខែ បន្ទាប់ពីជនសង្ស័យបានយកម៉ូតូជនរងគ្រោះ ហើយជិះគេចខ្លួនបាត់តែម្ដង។ ដោយនៅក្នុងកែបម៉ូតូរបស់ជនរងគ្រោះមានទូរស័ព្ទ ២គ្រឿង ម៉ាកIPhone6 ពណ៌ មាស លេខស៊ីម 078 37 28 08 និងណូគាចុចពិល លេខស៊ីមកាត 086 43 23 43 ប្រាក់ ១០០$. អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ១សន្លឹក ឈ្មោះ សាន់ ស៊ុនធារី។

នៅយប់ជាមួយគ្នានេះដែរនៅវេលាម៉ោង ៧និង២៥នាទីថ្ងៃទី២១ខែធ្នូឆ្នាំ២០១៨មានករណីលួចកើតឡើងនៅចំណុចមុខ សាលារៀនស្វាយធំ ភូមិជ្រៃ ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។
បង្ករឡើងដោយជនមិនស្គាល់អត្តសញ្ញាណ បាន
លួចកាច់សោម៉ូតូរបស់ ឈ្មោះ បម សំបូ ភេទប្រុសអាយុ ៣៦ឆ្នាំ នៅភូមិព្រៃគុយ ឃុំអំពិល
ស្រុកប្រាសាទបាគង ខេត្តសៀបរាប។
លេខតួនិងលេខម៉ាស៊ីន ND125M9840100។
ជុំវិញករណីនេះអាជ្ញាធរសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ និងស៊ើបអង្កេត យកចិត្តទុកដាក់យ៉ាងខ្លាំង ដើម្បីចាប់ជនសង្ស័យខាងលើ៕SR

 


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 6,457 នាក់
ម្សិលមិញ : 67,123 នាក់
សរុប : 70,649,234 នាក់