ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

អភិបាលរងខេត្តកំពង់ស្ពឺ ទទួលស្គាល់ថា បានសរសេរ ថាឲ្យអ្នកកាសែត តាមគ្រុប

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 22 ខែ ធ្នូ ឆ្នាំ​ 2018 ម៉ោង 05:15 ល្ងាច អ្នកអាន 1308

ភ្នំពេញ៖លោកសរ សុពុត្រា អភិបាលរង ខេត្តកំពង់ស្ពឺ បានប្រាប់បណ្ដាញសារព័ត៌មាន សៀមរាបប៉ុស្ដិ៍ ថាលោកពិតជាបានសរសេរតាមគ្រុប ប្រាកដមែន។ លោកថាគ្រុបនោះ ជាគ្រុបមន្ត្រីរាជការ ហើយរឿងនេះ ជារឿងផ្ទៃក្នុង។ ក៏ប៉ុន្តែខ្ញុំមិននឹកស្មានថា បែកសាយមកចឹង!

លោកប្រាប់អង្គភាព សៀមរាបប៉ុស្ដិ៍ ថា ការពិតគាត់រើសដាក់ខ្លួន ហើយគាត់ព្យាយាមយកខ្លឹមសារដែលនៅក្នុងគ្រុបអង្គភាពទៅផ្សព្វផ្សាយដោយមិនមានការអនុញ្ញាតពីបងអភិបាលខេត្ត គឺជាទង្វើខុសគុណធម៌មួយរួចទៅហើយ។ខ្ញុំនិយាយសំដៅទៅបុគ្គល ឬក្រុមដែលប្រព្រឹត្តនូវទង្វើក្បត់វិជ្ជាជីវៈ

យោងតាមគេហទំព័រមួយបានផ្សាយថា ការលើកឡើងរបស់រលោកសរ សុពុត្រា បែបនេះ បន្ទាប់ពីអ្នកសារព័ត៌មានមួយក្រុម បានចុះថតផ្ដិតយករូបភាព ករណីប្រជាពលរដ្ឋ ចំនួន១៩គ្រួសារផ្ទុះការតវ៉ារឿងជុំវិញ អាជ្ញាធរធ្វើការឈូសឆាយដី នៅភូមិសំពៅ សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី១៧ខែធ្នូឆ្នាំ២០១៨កន្លងមកនោះ ដោយពលរដ្ឋថា រំលោភយកដីពួកគាត់ ដោយមិនមានដំណោះស្រាយ។

បើទោះបីជាមានការអះអាងបែបនេះក្ដី លោកវ៉ី សំណាង អភិបាល ខេត្តកំពង់ស្ពឺ អង្គភាព សៀមរាបប៉ុស្ដិ៍ មិនអាចទាក់ទង រកការបំភ្លឺបាននៅឡើយទេ។

លោកសរ សុពុត្រា បន្តថា មិនមានករណីរំលោភយកដីពលរដ្ឋនោះទេ ដីទាំងនោះ ជារបស់រដ្ឋបាលខេត្ត តាំងពីជំនាន់អភិបាលខេត្តមុនម្លេះ។ គឺរដ្ឋបាលខេត្តអភិវឌ្ឍ ធ្វើ ជាស្តាត មណ្ឌលកែប្រែបន្សាបគ្រឿងញៀន និងទីលានប្រជាធិបតេយ្យ ។ 

ផ្ទុយពីការបញ្ជាក់របស់លោកសរ សុពុត្រា អភិបាលរង ខេត្តកំពង់ស្ពឺ ការឈូសឆាយនោះ ត្រូវបានពលរដ្ឋ១៩គ្រួសារ ចោទថា អាជ្ញាធរ បានកំពុងឈូសឆាយរំលោភចូលដីពួកគាត់ ហើយគ្មានដំណោះស្រាយទាល់តែសោះ ទើបហៅកាសែតឲ្យថតផ្សាយ៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 1,240 នាក់
ម្សិលមិញ : 24,064 នាក់
សរុប : 80,582,714 នាក់