ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

អបអរសាទរ. វៀតណាម ឧបត្ថម្ភ អគារមិត្តភាព មួយខ្នង

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 24 ខែ ធ្នូ ឆ្នាំ​ 2018 ម៉ោង 12:30 ល្ងាច អ្នកអាន 332

ខេត្តមណ្ឌលគិរី៖អគារមិត្តភាពមួយខ្នង កំពស់២ជាន់ មាន១៥បន្ទប់ ដែលជាអំណោយឧបត្ថម្ភរបស់ស្នងការដ្ឋាននគរបាលខេត្តដាក់ឡាក់ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានរៀបចំពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ នៅរសៀលថ្ងៃទី២៣ខែធ្នូម្សិលមិញ នៅស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី ក្រោមវត្តមាននាយឧត្តមសេនីយ៍ ហ៊ូ សាគុណ អគ្គស្នងការរងនគរបាលជាតិ និងជាតំណាងនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ដែលមានការចូលរួមពីសំណាក់ លោកស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី និងលោកវរសេនីយ៍ឯក វូ ហុងវាំង ស្នងការនគរបាលខេត្តដាក់ឡាក់ប្រទេសវៀតណាម និងមានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំ និងមន្ត្រីរាជការជាច្រើនរូប។
អភិបាលខេត្តមណ្ឌលគិរី លោកស្វាយ សំអ៊ាង បានឲ្យដឹងថាការជួយគ្នាគឺជាការឹតចំណងសាមគ្គីរវៀងប្រទេសទាំងពីរឲមានភាពស្អិតមួតនិងយូរអង្វែង ជាពិសេសប្រទេសដែលមានព្រំដែនជាប់គ្នានិងងាយស្រួលក្នុងកាសហការគ្នាទៅវិញទៅមកផងដែរ។

ស្នងការនគរបាលខេត្តដាក់ឡាក់ប្រទេសវៀតណាម លោកវរសេនីយ៍ឯក វូ ហុងវាំង បានឲ្យដឹងថា អគារមិត្តភាព មួយខ្នង កំពស់២ជាន់ មាន១៥បន្ទប់នេះ ជាអំណោយឧបត្ថម្ភរបស់ស្នងការដ្ឋាននគរបាលខេត្តដាក់ឡាក់ នៃសាធារណរដ្ឋសង្គមនិយមវៀតណាមនេះគឺជាការជួយគ្នាទៅវិញទៅមក។ លោកវរសេនីយ៍ឯក វូ ហុងវាំងថា បើខាងលោក មានការខ្វះខាត់ណាមួយវិញនោះរូបលោកនិងស្នើរសូមដូចគ្នាដែរ និងដើម្បីរឹតចំណងសាមគ្គីគ្នាឲបានកាត់តែល្អប្រសើរបន្ថែមទៀត។

នាឱកាសនោះនាយឧត្តមសេនីយ៍ ហ៊ូ សាគុណ អគ្គស្នងការរងនគរ បាលជាតិ បានថ្លែងថា អំណោយខាងលើនេះយើងខ្ញុំក្នុងនាមជាកងកំលាំងនគរបាល ទាំងអស់មានចិត្តសប្បាយរីករាយយ៉ាងខ្លាំង ហើយក៏បញ្ជាក់ឲ្យដឹងថាប្រទេសជាប់ព្រំដែនគ្នារ មានការសហការគ្នាបានល្អ និងមានការរឹតបន្តឹងចំណងមិត្តភាពឲកាន់តែប្រសើរច្រើនជាងមុន៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 3,727 នាក់
ម្សិលមិញ : 39,535 នាក់
សរុប : 67,174,548 នាក់