ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

ឃាត់ខ្លួន ស្រីស្អាត២នាក់ បុរស៧នាក់ នៅខេត្តសៀមរាប

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 25 ខែ ធ្នូ ឆ្នាំ​ 2018 ម៉ោង 02:00 ល្ងាច អ្នកអាន 16157

ខេត្តសៀមរាប៖ស្រីស្អាត២នាក់និងបុរស៧នាក់ទៀត ត្រូវបានប៉ូលិស ខេត្តសៀមរាប ឃាត់ខ្លួនពាក់ព័ន្ធ ករណីគ្រឿងញៀន។
នគរបាលខេត្តសៀមរាបបានឲ្យដឹងថាហេតុការណ៍បង្ក្រាបទី១នៅថ្ងៃទី២៤ខែ ធ្នូឆ្នាំ ២០១៨ ដោយកំលាំងការិយាល័យ ប្រឆាំងគ្រឿងញៀន និងការចូលរួមសហការពីកំលាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ជ្រាវបានចុះបង្ក្រាប ករណីរក្សាទុកនិងជួញដូរ ដោយខុសច្បាប់នូវសារធាតុញៀននៅ ចំណុចលំនៅភូមិខ្នារ សង្កាត់ជ្រាវ ក្រុង ខេត្តសៀមរាប ឃាត់ខ្លួនជនសង្ស័យចំនួន៦ នាក់
១-ឈ្មោះ ពាង អារីហ្វីនហៅពីនភេទប្រុស ឆ្នាំកំណើត ១៩៨៧មុខរបរគ្មានទីលំនៅភូមិសាលាកំរើក សង្កាត់សាលាកំរើក ក្រុង ខេត្តសៀមរាប (រក្សាទុកនិងជួញដូរ) (មានសារធាតុញៀនក្នុងខ្លួន)
២/ឈ្មោះឆាត សំណាងភេទប្រុស ឆ្នាំកំណើត១៩៨៨មានទីលំនៅភូមិដកពោធិ៍ សង្កាត់ស្លក្រាម ក្រុង ខេត្តសៀមរាប (ជួញដូរ) (មានសារធាតុញៀនក្នុងខ្លួន)
៣/ឈ្មោះ កែម កេតភេទប្រុស ឆ្នាំកំណើត១៩៩៩មុខរបរគ្មាន មានទីលំនៅភូមិកសិកម្ម សង្កាត់ស្រង៉ែ ក្រុង ខេត្តសៀមរាប(ចាត់ចែង)(មានសារធាតុញៀនក្នុងខ្លួន)៤/ឈ្មោះ រឿន សាតភេទប្រុស ឆ្នាំកំណើត២០០០មុខរបរគ្មាន មានទីលំនៅភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុង ខេត្តសៀមរាប(ចាត់ចែង)(មានសារធាតុញៀនក្នុងខ្លួន)៥/ឈ្មោះ ឡេង ស្រី ពេជ្រភេទស្រីឆ្នាំកំណើត២០០១មុខរបរគ្មាន មានទីលំនៅភូមិអញ្ចាញ សង្កាត់នគរធំ ក្រុង ខេត្តសៀមរាប(សមគំនិតជួញដូរ)(គ្មានសារធាតុញៀនក្នុងខ្លួន)៦/ឈ្មោះកែវ រីណាភេទស្រីឆ្នាំកំណើត១៩៩៥មុខរបរគ្មាន មានទីលំនៅភូមិបឹង សង្កាត់ជ្រាវ ក្រុង ខេត្តសៀមរាប(សមគំនិតជួញដូរ)(គ្មានសារធាតុញៀនក្នុងខ្លួន)វត្ថុតាងដកហូតម្សៅមេតំហ្វេតាមីនប្រភេទទឹកកក ចំនួន១៧កញ្ចប់ស្មើនឹងទំងន់២៥,៤ក្រាម (ទំងន់សុទ្ធ) ជញ្ជីងថ្លឹងគ្រឿងញៀនចំនួន១គ្រឿង ឧបករណ៍ប្រើប្រាស់និងសំភារៈវេចខ្ចប់គ្រឿងញៀនមួយចំនួនទរស័ព្ទដៃចំនួន៦គ្រឿងនិងដាវដែកចំនួន ៤ដើម។

ករណីទី២ថ្ងៃទី២៣ ខែ ធ្នូឆ្នាំ ២០១៨ កំលាំងការិយាល័យប្រឆាំងគ្រឿងញៀន បានចូលរួមសហការជាមួយកំលាំងការិយាល័យ ការពារនិងអន្តរាគមន៍បានចុះបង្ក្រាប ករណីរក្សាទុកនិងជួញដូរដោយខុសច្បាប់នូវសារធាតុញៀននៅ ចំណុចភូមិវត្តស្វាយ សង្កាត់សាលាកំរើក ក្រុងខេត្តសៀមរាប ឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់
១-ឈ្មោះ ក្រួច អ៉ីភេទប្រុស ឆ្នាំកំណើត ១៩៩៨មុខរបរគ្មានទីលំនៅភូមិភ្ញាជ័យ សង្កាត់ស្វាយដង្គំ ក្រុង ខេត្តសៀមរាប (រក្សាទុកនិងជួញដូរ) (មានសារធាតុញៀនក្នុងខ្លួន)
២/ឈ្មោះម៉យ ម៉ីហៅងី ភេទប្រុស ឆ្នាំកំណើត១៩៩៨មានទីលំនៅភូមិសួនសា ឃុំយាង ស្រុកពួក ខេត្តសៀមរាប (ចាត់ចែង) (មានសារធាតុញៀនក្នុងខ្លួន)
៣/ឈ្មោះ ឈិត សីហាភេទប្រុស ឆ្នាំកំណើត១៩៩៣ មុខរបរគ្មាន មានទីលំនៅភូមិវាល សង្កាត់សំបួរ ក្រុង ខេត្តសៀមរាប(ចាត់ចែង)(មានសារធាតុញៀនក្នុងខ្លួនវត្ថុតាងដកហូតម្សៅមេតំហ្វេតាមីនប្រភេទទឹកកក ចំនួន០១កញ្ចប់ស្មើនឹងទំងន់០,៤ក្រាម(ថ្លឹងទាំងសំបក)ទូរស័ព្ទដៃចំនួន០៤គ្រឿង។
ជនសង្ស័យទាំង៩នាក់បញ្ចូនទៅសាលាដំបូងថ្ងៃទី២៥ខែធ្នូឆ្នាំ២០១៨នេះ៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 37,612 នាក់
ម្សិលមិញ : 61,669 នាក់
សរុប : 67,127,374 នាក់