ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

មេព្រៃ សៀមរាប រកឃើញ អណ្ដើក.អន្សង ១៣១ក្បាល

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 25 ខែ ធ្នូ ឆ្នាំ​ 2018 ម៉ោង 02:33 ល្ងាច អ្នកអាន 1179

ខេត្តសៀមរាប៖សត្វអណ្តើកចំនួន៤៧៨គីឡូក្រាមស្មើនិង៧៨ក្បាល,អន្សងចំនួន២១៩គីឡូក្រាមស្មើនិង៥៣ក្បាល ត្រូវបានមេព្រៃ សៀមរាប ធ្វើការរឹបអូស ទាំងរថយន្តហាយលែនឌឺមួយគ្រឿងដែរ។
ហេតុការណ៍នេះធ្វើឡើងនៅរសៀលថ្ងៃទី២៤ខែធ្នូម្សិលមិញ តាមផ្លូវខាងក្រោយសណ្ឋាគារអង្គរអេរ៉ា ស្ថិតក្នុងភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប។
មន្ត្រីផ្នែករដ្ឋបាលព្រៃឈើបន្ទាយស្រីបានឲ្យដឹងថា ដោយមានបណ្តាញរាយការណ៍មកពីព្រំដែនមកថា មានរថយន្តដឹកសត្វព្រៃ ខាងលោកបានចាំល្បាតអស់ជាច្រើនថ្ងៃ ទើបតែប្រទះឃើញរថយន្តនេះកំពុងសណ្តោងគ្នារួចខាងលោកក៏ធ្វើការស្ទាក់ចាប់បានភ្លាមៗតែម្តង។លោកថា ម្ចាស់រថយន្តបន្ទាប់ពីសមត្ថកិច្ចឃាត់រថយន្តរួចក៏នាំគ្នាបើករថយន្តមួយគ្រឿងទៀតគេចខ្លួន។វត្ថុតាំងត្រូវយកទៅព្រលែងនៅបឹងទន្លេសាប៕SR

 


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 37,420 នាក់
ម្សិលមិញ : 61,669 នាក់
សរុប : 67,127,182 នាក់