ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

ប៉ូលិសខេត្តសៀមរាប ចាប់ខ្លួនបរទេស៣នាក់ វាយតប់គ្នា

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 27 ខែ ធ្នូ ឆ្នាំ​ 2018 ម៉ោង 03:00 ល្ងាច អ្នកអាន 2451

ខេត្តសៀមរាប៖នគរបាលបានឲ្យដឹងថា ជនបរទេសដែលមានជាតិសាសន៍ផ្សេងគ្នាចំនួនបីនាក់ ត្រូវនគរបាលចាប់ខ្លួន ខណ:ផឹកស៊ីស្រវឹងវាយតប់បណ្តាលអោយពួកគេជនបរទេសដូចគ្នារងរបួសធ្ងន់។
ហេតុការណ៍បង្ករបួសស្នាមដោយក្រុមជនបរទេស បានកើតឡើងនៅម៉ោងជាង១២ រំលងអាធ្រាត្រឆ្លងចូលថ្ងៃទី២៦ខែធ្នូឆ្នាំ២០១៨នៅចំណុចមុខហាង(ឌ្រីងបារ)ស្ថិតក្នុងភូមិស្វាយដង្គុំ សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប។
នគរបាលខេត្តបានឲ្យដឹងថា ពិតជាមានករណីជនបរទេសបីនាក់ ធ្វើសកម្មភាពវាយទៅលើជនបរទេសម្នាក់ទៀតបណ្តាលឲ្យរងរបួសធ្ងន់មែន។ មន្ត្រីបន្តថា បន្ទាប់ពីធ្វើសកម្មភាព កម្លាំងនគរបាលបានធ្វើការឃាត់ខ្លួនជនបង្កបានភ្លាមៗ និងបានបញ្ជូនជនរងគ្រោះទៅសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យផងដែរ។ ជនរងគ្រោះមានឈ្មោះ Mario Maehmeyer ជាជនជាតិអាល្លឺម៉ង់ ស្នាក់នៅបន្ទប់ជួលក្នុងភូមិវិហារចិន សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ។ ជនរងគ្រោះបានរងរបួសបាក់ឆ្អឹងប្រអប់ជើងខាងឆ្វេង និងបែកមាត់។
ចំណែកជនសង្ស័យទាំងបីនាក់មានទី១ Strahih Jadackovic ជាជនជាតិស៊ែប៊ី ស្នាក់នៅបន្ទប់ជួលក្នុងភូមិស្ទឹងថ្មី សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។ ទី២ ឈ្មោះ Jaiyesh Faujda ជាជនជាតិឥណ្ឌា មានមុខរបរជាអ្នកគ្រប់គ្រងសណ្ឋាគារ៨៤ ក្នុងភូមិវិហារចិន សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប និងទី៣ មានឈ្មោះ Marko Vitorovic ជាជនជាតិស្លូវ៉ានៀ ។
មន្ត្រីបន្តទៀតថា ជនសង្ស័យទាំងបីនាក់ ជាមិត្តភក្តិជាមួយជនរងគ្រោះ។ មូលហេតុដែលនាំឲ្យមានទំនាស់រហូតឈានដល់កើតអំពើហឹង្សានេះ ដោយសារជនសង្ស័យទាំងបីនាក់ បានចោទប្រកាន់ជនរងគ្រោះថា ជាអ្នករាយការណ៍ប្តឹងទៅសមត្ថកិច្ច ធ្វើឲ្យប៉ះពាល់ដល់របររកស៊ីរបស់ពួកគេ។ ទោះយ៉ាងណាមន្ត្រីនគរបាលមិនបានបញ្ជាក់ថា អ្នកទាំងនេះរកស៊ីអ្វីនោះទេ។តែលោកបានបន្ថែមឲ្យដឹងថា ជនសង្ស័យទាំងបីនាក់នេះ កម្លាំងនគរបាលនឹងបញ្ជូនពួកគេទៅកាន់សាលាដំបូងខេត្តសៀមរាប នៅថ្ងៃស្អែកទី២៨ ខែធ្នូឆ្នាំ២០១៨នេះ ដើម្បីចាត់ការបន្ត៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 6,037 នាក់
ម្សិលមិញ : 67,123 នាក់
សរុប : 70,648,814 នាក់