ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

សៀមរាបយើងហ្នឹង! ថៅកែនំខួបកំណើត ស្រវឹងស្រា នាំស្រីមកដេក នៅផ្ទះសំណាក់ ស្រើបស្រាលខ្លាំង បណ្តាលឲ្យ គាំងបេះដូងស្លាប់

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 29 ខែ ធ្នូ ឆ្នាំ​ 2018 ម៉ោង 09:07 ព្រឹក អ្នកអាន 12383

 ខេត្តសៀមរាប៖បុរសម្នាក់ត្រូវបានសមត្ថកិច្ចអះអាងថា បាននាំស្រីមកដេក នៅក្នុងផ្ទះសំណាក់ មួយកន្លែង រហូតមានអារម្មណ៍ ស្រើបស្រាលខ្លាំង បណ្តាលឲ្យ គាំងបេះដូងស្លាប់ តែម្ថង។
សមត្ថកិច្ចមូលដ្ឋានបានប្រាប់អង្គភាព បណ្ដាញសាព័ត៌មាន (សៀមរាបប៉ុស្ដិ៍) នៅព្រឹកថ្ងៃសៅរ៍នេះថាហេតុការណ៍នេះបានកើតឡើងនៅថ្ងៃសៅរ៍ ៧រោច ខែមិគសិរ ឆ្នាំ សំរិទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨ វេលាម៉ោង ១និង២០នាទី ស្ថិតនៅចំណុចផ្ទះសំណាក់សែនសុខ ភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។
ជនរងគ្រោះ ដែលគាំងបេះដូងស្លាប់ ឈ្មោះ ជួន សំបូរ ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរ បើកហាងលក់នំខួបកំណើត មានស្រុកកំណើតភូមិអណ្តូងទឹក ឃុំថ្មស ស្រុកបុទុមសាគរ ខេត្តកោះកុង។
បច្ចុប្បន្នស្នាក់នៅផ្ទះជួលភូមិវិហារចិន សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។
បើតាមមន្ត្រីដដែលបានអះអាងថាករណីនេះមូលហេតុ ផឹកស្រាស្រវឹងហើយនាំស្រីមក
ដេកពេលមានអារម្មណ៍ ស្រើបស្រាលខ្លាំង បណ្តាលឲ្យគាំងបេះដូងស្លាប់៕SR

 


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 57,895 នាក់
ម្សិលមិញ : 66,631 នាក់
សរុប : 73,572,195 នាក់