ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

មេព្រៃអត់ចាប់! ម៉ក់ ធារ៉ា ស្នងការរង ខេត្តសៀមរាប បញ្ចេញស្នាដៃ

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 29 ខែ ធ្នូ ឆ្នាំ​ 2018 ម៉ោង 09:55 ព្រឹក អ្នកអាន 2660

ខេត្តសៀមរាប៖នៅចុងឆ្នាំ២០១៨នេះ នគរបាល ប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការ ខេត្តសៀមរាប បានបញ្ចេញស្នាដៃ បង្ក្រាបបទល្មើសព្រៃឈើ យ៉ាងក្ដៅគគុក ក្រោមបញ្ជារបស់លោកម៉ក់ ធារ៉ា ស្នងការរងខេត្តសៀមរាប ដែលគេដឹងថា ទើបមកកាន់តំណែងនាពេលថ្មីៗ។
ប្រភពបានឲ្យដឹងថានៅវេលាម៉ោង២រសៀលថ្ងៃទី២៨ខែធ្នូម្សិលមិញ កម្លាំងអធិការដ្ឋាននគរបាលស្រុកសូទ្រនិគម ក្រោមបញ្ជាពីលោកវីវសេនីយ៍ឯកណុប សារ៉ាក់ ដោយបានឯកភាពពីលោកម៉ក់ ប្រុសអភិបាលស្រុកសូទ្រនិគម បញ្ជាអោយកម្លាំងផ្នែកនិងនគរបាលប៉ុស្ដិ៍ចូលរួមសហការជាកម្លាំងមន្ត្រីនគរបាលសេដ្ឋកិច្ចខេត្តសៀមរាប ក្រោមការចង្អុលបង្ហាញពីលោកឧត្ដមសេនីយ៍ត្រីម៉ក់ ធារ៉ា និងមានការសម្របសម្រួលដោយលោកកើត សុវណ្ណរ៉េតព្រះរាជអាជ្ញា និងមានការចូលរួមដោយជំនាញសង្កាត់រដ្ឋបាលព្រៃឈើស្រុកសូទ្រនិគបានឃាត់រថយន្ដទម្លាក់ឈើលេខ២ចំនួន៤.៩០ម៉ែត្រគូប និងរថយន្ដម៉ាកហ៊ីយ៉ាន់ដៃមួយគ្រឿង។

ប្រភពបានបន្តថាវត្ថុតាងឈើបានធ្វើកំណត់ផ្ញើរក្សាទុកនៅដេប៉ូឈ្មោះ ឃុត ប៉ុន នៅភូមិសំរោងត្បូង ឃុំសំរោង ស្រុកសូទ្រនិគម ខេត្តសៀមរាប ជាបណ្ដោះអាសន្នដោយសារហួសម៉ោងរដ្ឋបាល។នៅទី២៩នេះដឹកជញ្ជូនទៅរក្សាទុកនៅរដ្ឋបាលព្រៃឈើ រីឯមធ្យោបាយដឹកបទល្មើសបានបញ្ជូនយកទៅរក្សាទុក នៅសង្កាត់រដ្ឋបាលព្រៃឈើ សង្កាត់សូទ្រនិគម។

គួបញ្ជាក់ថាលោកម៉ក់ ធារ៉ា ក្រោយបានមកកាន់តំណែង ជាស្នងការរង ខេត្តសៀមរាប បានបញ្ចេញស្នាដៃ បង្ក្រាបបទល្មើសព្រៃ ជាបន្តបន្ទាប់។ ចំណែករដ្ឋបាលព្រៃឈើ សៀមរាប ហាក់បីមិនមានសកម្មភាព ទប់ស្កាត់ បទល្មើសដែលកើតមានពេញបន្ទុកនោះឡើយ។ ករណីនេះគេរពឹងថានគរបាលនឹងធ្វើការបង្ក្រាបបន្តទៅទៀត៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 6,283 នាក់
ម្សិលមិញ : 67,123 នាក់
សរុប : 70,649,060 នាក់