ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

បុរសម្នាក់ធ្វើអត្តឃាត សម្លាប់ខ្លួន នៅក្រុងសៀមរាប ដោយសារគ្មានលុយសងក្រុមហ៊ុន

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 29 ខែ ធ្នូ ឆ្នាំ​ 2018 ម៉ោង 02:45 ល្ងាច អ្នកអាន 6536

ខេត្តសៀមរាប៖សមត្ថកិច្ចបានអះអាងថាបុរសម្នាក់បានធ្វើអត្តឃាត សម្លាប់ខ្លួន នៅថ្ងៃសៅរ៍ ៧រោច ខែមិគសិរ ឆ្នាំ សំរិទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨ វេលាម៉ោង ០៩និង១០នាទីព្រឹកមិញ ស្ថិតនៅចំណុចបន្ទប់ជួល ភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប។
ជនរងគ្រោះឈ្មោះ ម៉ែន ណារ៉ា ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុនស៊ូនៗ ផ្នែកលក់ មានស្រុកកំណើតភូមិជ្រៃកោង សង្កាត់ចោមចៅ ខ័ណ្ឌពោរធិសែនជ័យ ក្រុងភ្នំពេញ។

បច្ចុប្បន្នស្នាក់នៅជួលបន្ទប់ភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប បានធ្វើអត្តឃាតយកខ្សែលីឡុងព៌ណស ចង់ជាប់ប្រហោងឥដ្ឋខ្យល់ ដែលមានកំពស់០២.៥០ម។
សមត្ថកិច្ចបន្តថាតាមការពិនិត្យសាកសពពុំស្នាកស្នាមអ្វីដែលពាក់ពន្ធនឹងបទល្មើសឡើយ។បើតាមសមត្ថកិច្ចថាមូលហេតុ យកគ្រឿងទេស ដាក់អោយម៉ូយហើយម៉ូយមិនបានឲ្យប្រាក់ហើយរត់គេចខ្លួនបាត់ (គ្មានប្រាក់សងក្រុមហ៊ុន ក៏បានធ្វើអត្តឃាតដោយខ្លួនឯង)៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 6,313 នាក់
ម្សិលមិញ : 67,123 នាក់
សរុប : 70,649,090 នាក់