ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

សម្ដេច៖ “វិមានឈ្នះឈ្នះ” នឹងក្លាយជា តំបន់ទេសចរណ៍

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 30 ខែ ធ្នូ ឆ្នាំ​ 2018 ម៉ោង 12:56 ល្ងាច អ្នកអាន 871

នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃ៣០ធ្នូនេះ បានអះអាងថា“វិមាន ឈ្នះ ឈ្នះ” ដែលស្ថិតនៅទល់មុខពហុកីឡដ្ឋានមរតកតេជោ នឹងក្លាយជាទីប្រជុំទេសចរណ៍នាពេលអនាគតដ៏ខ្លី។
សម្ដេចហ៊ុន សែន បានលើកឡើងថា
សុខសប្បាយជាទេ បងប្អូនជនរួមជាតិ?
ជិតឆ្លងឆ្នាំថ្មី២០១៩ហើយ រីឯប្រទេសជាតិក៏កាន់តែរីកចម្រើនទៅមុខពីមួយថ្ងៃទៅមួយថ្ងៃឥតឈប់ឈរ។
ប្រទេសយើងមានសុខសន្តិភាព ទីរមណីយដ្ឋានទេសចរក៏កើតមានឡើងកាន់តែច្រើនរួមទាំង “វិមាន ឈ្នះ ឈ្នះ” ដែលទើបបានសម្ពោធជាផ្លូវការកាលពីម្សិលមិញនេះ។ “វិមាន ឈ្នះ ឈ្នះ” ដែលស្ថិតនៅទល់មុខពហុកីឡដ្ឋានមរតកតេជោ នឹងក្លាយជាទីប្រជុំទេសចរណ៍នាពេលអនាគតដ៏ខ្លី។
សូមបងប្អូនមកទស្សនា “វិមាន ឈ្នះ ឈ្នះ” អោយបានឃើញផ្ទាល់ភ្នែកអំពីស្នាដៃស្ថាបត្យកម្មថ្មីដែលកសាងដោយកូនខ្មែរ ហើយចូលរួមទស្សនាកំសាន្តជាមួយកម្មវិធីតន្រ្តី និងទស្សនាពិព័រណ៍ ជាមួយនឹងការរៀបចំស្តង់ម្ហូបអាហារ និងស្តង់លក់សម្ភារៈបរិក្ខារ សម្លៀកបំពាក់ច្រើននៅទីនេះរហូតដល់ថ្ងៃទី៣១ ធ្នូ។
ខ្ញុំនិងភរិយា សូមជូនពរបងប្អូនជនរួមជាតិ ទេសចរជាតិ និងអន្តរជាតិ ព្រមទាំងកូនក្មួយយុវជន បានសប្បាយរីករាយនៅក្នុងថ្ងៃឈប់សម្រាកចុងសប្តាហ៍រហូតដល់ថ្ងៃឆ្លងឆ្នាំថ្មី២០១៩ខាងមុខនេះ!
៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 57,811 នាក់
ម្សិលមិញ : 66,631 នាក់
សរុប : 73,572,111 នាក់