ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

រន្ធត់ណាស់ នៅខេត្តសៀមរាប! ឡានបុកដាច់ក្បាល ខ្ទាតចេញពីស្មា

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ​ 2018 ម៉ោង 09:57 ព្រឹក អ្នកអាន 16886

ខេត្តសៀមរាប៖សមត្ថកិច្ចបានអះអាងថាស្ត្រីម្នាក់ត្រូវរថយន្តបុកដាច់ក្បាលខ្ទាតចេញពីស្មា ប្រមាណជា៣០ម៉ែត្រស្លាប់ភ្លាមៗ ខណ:កំពុងជិះម៉ូតូលើដងផ្លូវ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នោះកើតឡើង កាលពីវេលាម៉ោង១០និង៣០នាទី ថ្ងៃទី៣០ខែធ្នូ.ឆ្នាំ២០១៨ ត្រង់ចំណុច់ភូមិបុស្សធំ ឃុំខ្នារពោធិ៍ ស្រុកសូទ្រនិគម លើផ្លូវគ្រួស ក្រហម។
អធិការនគរបាលស្រុកសូទ្រនិគម លោកវរសេនីយ៍ឯកណុប សារ៉ាក់ បានអោយដឹងថា គ្រោះថ្នាក់នេះបង្កឡើងដោយរថយន្ដម៉ាក TOYOTA TACOMA ពណ៌ឈាមជ្រូក ពាក់ស្លាកលេខភ្នំពេញ 2-U2718 បើកបរដោយឈ្មោះ ពេទ្យ សូឡូ ភេទប្រុសអាយុ២៩ឆ្នាំ មាន នៅភូមិសូភី ឃុំកន្ទ្រាំង ស្រុកប្រាសាទបាគង បើកបរកុ្នងទិសដៅពីជើងទៅត្បូង បានបុកជាមួយម៉ូតូ ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ឆ្នាំផលិត២០១៧ ពាក់ស្លាកលេខសៀមរាប 1Y 1353 បើកបរដោយ ឈ្មោះ សយ ស៊ាន់ អាយុ៣៣ឆ្នាំ ភេទស្រី នៅភូមិត្រពាំងប្រីយ៍ ឃុំពពេល ស្រុកសូទ្រនិគម បើកបរក្នុងទិសដៅ ពីត្បូងទៅជើង(ដាច់កស្លាប់)។
លោកថា ក្នុងគ្រោះថ្នាក់នេះរថយន្តបុកម៉ូតូ ហើយមនុស្សបុកនិងជ្រុងដែកនៃទ្រុងរថយន្តផ្នែកខាងមុខនិងចម្ហៀងទ្រុងដែក បណ្ដាលអោយដាច់ក្បាលត្រឹមករខ្ទាតចេញពីដងខ្លួនចម្ងាយ៣០ម៉ែត្រ ស្លាប់ភ្លាមៗមួយរំពិច។
លោកអធិការបញ្ជាក់ថា ក្រោយទទួលព័ត៌មានគឺបានបញ្ជាកម្លាំងអោយធ្វើការឃាត់ខ្លួន អ្នកបើកបររថយន្តផងដែរ ដើម្បីកសាងបញ្ជូនតាមនីតិវិធី។ ក្រោយពិនិត្យវាស់វែង និងប្រគល់សាកសពទៅក្រុមសាច់ញាតិ មធ្យោបាយរងគ្រោះនិងបង្ករ រួមទាំងវត្ថុតាងពាក់ព័ន្ឋត្រូវមន្ត្រីជំនាញផ្នែកចរាចរណ៍ប្រមូលមករក្សាទុកនៅអធិការ រងចាំដោះស្រាយ៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 57,544 នាក់
ម្សិលមិញ : 66,631 នាក់
សរុប : 73,571,844 នាក់