ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

យប់នេះ សម្ដេចតេជោ និងភរិយា នឹងចូលរួមឆ្លង ឆ្នាំសកល នៅវិមាន ឈ្នះ ឈ្នះ

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ​ 2018 ម៉ោង 10:33 ព្រឹក អ្នកអាន 1217

នៅយប់នេះ សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី និងភរិយានឹងចូលរួមឆ្លងឆ្នាំសកល ២០១៨ ចូល ២០១៩ នៅវិមាន ឈ្នះ ឈ្នះ។
ហ្វេសប៊ុក សម្ដេចហ៊ុន សែន បានសរសេរនៅព្រឹកនេះថា
សូមជូនពរ សិរីសួស្តីឆ្នាំថ្មី ២០១៩
ថ្ងៃទី ៣១ ធ្នូនេះ គឺជាថ្ងៃចុងក្រោយនៃឆ្នាំ ២០១៨។ នៅយប់នេះ ខ្ញុំនិងភរិយា នឹងចូលរួមឆ្លងឆ្នាំសកល ២០១៨ ចូល ២០១៩ នៅវិមាន ឈ្នះ ឈ្នះ ដែលទើបសម្ពោធកាលពីថ្ងៃទី ២៩ ធ្នូ ថ្មីៗនេះ។ បងប្អូនអាចនាំកូនចៅមកកំសាន្តសប្បាយនៅវិមាន ឈ្នះ ឈ្នះ ដែលមានកម្មវិធីប្រគុំតន្រ្តី និងស្តង់ពិព័រណ៍ជាច្រើន ព្រមទាំងពិធីបាញ់កាំជ្រួចឆ្លងឆ្នាំផងដែរ។ ចំពោះវត្ថុអនុស្សាវរីយ៍ និងម្ហូបអាហារវិញគឺមានលក់ត្រៀបត្រានៅតាមស្តង់ក្នុងបរិវេណវិមាន ឈ្នះ ឈ្នះ។
សូមអញ្ជើញបងប្អូនជនរួមជាតិ ទេសចរជាតិនិងអន្តរជាតិ ព្រមទាំងកូនក្មួយយុវជន ចូលរួមឆ្លងឆ្នាំសកលនៅវិមាន ឈ្នះ ឈ្នះ យប់នេះអោយបានច្រើនកុះករ និងដើម្បីបានឃើញច្បាស់នូវសោភ័ណភាពវិមានប្រវត្តិសាស្រ្តនាពេលរាត្រីទៀតផង។
ខ្ញុំនិងភរិយា សូមប្រគេនពរ ព្រះតេជគុណគ្រប់ព្រះអង្គ និងជូនពរបងប្អូនជនរួមជាតិទាំងក្នុងនិងក្រៅប្រទេស ព្រមទាំងកងទ័ពជាតិដែលកំពុងឈរជើងការពារទឹកដីនៅតាមព្រំដែន ជួបតែសេចក្តីសុខ សេច ក្តីសចម្រើន មានសុខភាពល្អ ទទួលបានជោគជ័យក្នុងការងារ និងមុខ របរ និងមានលាភសំណាងគ្រប់ៗគ្ នានៅក្នុងឆ្នាំថ្មី ២០១៩ ដែលនឹងចូលមកដល់នៅពាក់កណ្តាលអាធ្រាត្រយប់នេះ៕SR

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 34,006 នាក់
ម្សិលមិញ : 38,134 នាក់
សរុប : 82,124,852 នាក់