ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

ឡើង ទៀ សីហា ភ្ញៀវទេសចរ នៅខេត្តសៀមរាប កើនឡើង

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 01 ខែ មករា ឆ្នាំ​ 2019 ម៉ោង 01:00 ល្ងាច អ្នកអាន 10926

ខេត្តសៀមរាប៖មន្ត្រីបានអះអាងថា យោងតាមរបាយការណ៍ របស់មន្ទីរខេត្តសៀមរាប នៅក្នុងរាត្រីឆ្លងឆ្នាំសាកលឆ្នាំ២០១៨ចូលឆ្នាំ២០១៩នេះ នៅខេត្តសៀមរាបមានភ្ញៀវទេសចរជាតិ និងអន្តរជាតិមកកម្សាន្តសប្បាយមានសរុបប្រមាណ២៨៤០៣១នាក់កើនឡើង៧.៩៦%បើធៀបទៅនឹងកាលពីឆ្នាំ២០១៧ចូលឆ្នាំ២០១៨ ក្នុងនោះភ្ញៀវទេសចរអន្តរជាតិមានចំនួនប្រមាណ៣៤០៣១កើនឡើង២.៨៦%ភ្ញៀវទេសចរជាតិមានចំនួនប្រមាណ២៥ម៉ឺននាក់កើនឡើង៨.៧០%។

អភិបាលខេត្តសៀមរាប លោកទៀ សីហា បានមានប្រសាសន៍បញ្ជាក់ថា នៅក្នុងឱកាសឆ្លងឆ្នំាសកលឆ្នំា២០១៨ចូល២០១៩នេះអាជ្ញាធរបានរៀបចំឲ្យមានកន្លែងកំសាន្តជាច្រើន គឺនៅតាមសណ្ឋាគារ នៅសួនច្បាមុខព្រះរាជដំណាក់ និងតំបន់ផប់ស្រ្ទីត ផ្សារចាស់ ផ្សាររាត្រី តំបន់អង្គរឃ្យុងយូ នៅផ្សារកុងតឺន័រ ហើយកន្លែងដែលភ្ញៀវសម្រុកទៅសប្បាយច្រើនជាងគេគឺ នៅតំបន់ផប់ស្រ្ទីត ផ្សារចាស់ ផ្សាររាត្រី។ ចំណែកសន្តិសុខវិញអាជ្ញាធរបានដាក់ពង្រាយសមត្ថកិច្ចជាច្រើន ដើម្បីធ្វើយ៉ាងណាធានាឲ្យបាននូវសុវត្ថិភាពជូនប្រជាពលរដ្ឋក៏ដូចជាភ្ញៀវទេសចរ។
គួបញ្ជាក់ថាលោកទៀ សីហា បានចូលកាន់តំណែង ជាអភិបាល ខេត្តសៀមរាប នៅថ្ងៃទី១៣ធ្នូឆ្នាំ២០១៨។ លោកជាកូនប្រុសបង្កើត សម្ដេចទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ។

លោកទៀ សីហា គឺជាយុជន ដ៍ឆ្នើមមួយរូប នឹងជាមនុស្សមានភាពសាមញ្ញ។ នៅក្រុងសៀមរាប បើទោះបីជាមានភ្ញៀវមកកំសាន្តយ៉ាងច្រើនយ៉ាងណាក្ដី ក៏ប៉ុន្តែបើងាកមកមើលផ្លូវថ្នល់មួយចំនួន នៅមិនទាន់បាន ជួសជុលកែលម្អរនៅឡើយ។ នៅឆ្នាំ២០១៩នេះ មន្ត្រីជំនាញធ្លាប់បានអះអាងថានឹងប្រើថវិកាចំនួន១៥លានដុល្លារ ដើម្បីស្ដារផ្លូវ ដែលរងការខូចខាតឡើងវិញ។

ជាមួយគ្នានេះនៅក្រុងសៀមរាប បញ្ហាប្រព័ន្ធទឹកស្អាត ហាក់បីនៅមិនទាន់ មានការរៀបចំឲ្យបានគ្រប់គ្រាន់នៅឡើយដែរ។ ពលរដ្ឋសង្ឃឹមថា បញ្ហាទឹកស្អាតនៅក្រុងសៀមរាប នឹងមានបណ្ដាញគ្រប់គ្រាន់ ដើម្បីប្រើប្រាស់ជាក់ជាមិនខាន៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 6,262 នាក់
ម្សិលមិញ : 67,123 នាក់
សរុប : 70,649,039 នាក់