ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

សម្ដេចហ៊ុន សែន៖ អរគុណ បងប្អូនជនរួមជាតិ ដែលបានចូលរួម ឆ្លងឆ្នាំសកល

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 01 ខែ មករា ឆ្នាំ​ 2019 ម៉ោង 01:30 ល្ងាច អ្នកអាន 400

ទំព័រហ្វេសប៊ុក សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានសរសេរថា៖
ជូនពរឆ្នាំសកលថ្មី ២០១៩
អរគុណបងប្អូនជនរួមជាតិ ដែលបានចូលរួមឆ្លងឆ្នាំសកលកាលពីយប់មិញនៅ វិមាន ឈ្នះ ឈ្នះ ប្រកប ដោយបរិយាកាសសប្បាយរីករាយក្រៃលែង ជាពិសេស ការអុជកាំជ្រួចរយៈពេលជាង៥០នាទីដើម្បីអបអរសាទរឆ្នាំសកលថ្មី២០១៩។ ខ្ញុំនិងភរិយា ពិតជារំភើបនឹងមានកិត្តិយសក្រៃលែង ដែលបានចូលរួមអបអរសាទរដោយផ្ទាល់ជាមួយបងប្អូនដែលមកពីគ្រប់ទិសទី។

ខ្ញុំសុំអរគុណដល់អាជ្ញាធរមូលដ្ឋាន ក្រសួង មន្ទីរ សិល្បៈករ សិល្បការិនី ម្ចាស់ឧបត្ថម្ភ និងដៃគូពាក់ព័ន្ឋទាំងអស់ ដែលបានចូលរួមរៀបចំចាត់ចែងនៅក្នុងថ្ងៃឆ្លងឆ្នាំសកលកាលពីយប់មិញប្រកបដោយជោគជ័យ។

ទន្ទឹមនឹងនេះ សុំអរគុណដល់ក្រសួងការពារជាតិ ក្រុមហ៊ុនលីយ៉ុងផាត់ សប្បុរសជន និងដៃគូពាក់ព័ន្ឋទាំងអស់ដែលបានចូលរួមក្នុងការកសាងវិមាន ឈ្នះ ឈ្នះ និងបានជួយរៀបចំសម្ពោធជាផ្លូវការ ដើម្បីអបអរសាទរខួបលើកទី២០ នៃនយោបាយ ឈ្នះ ឈ្នះ (២៩ធ្នូ ១៩៩៨-២៩ធ្នូ ២០១៨) ដែលបានបញ្ចប់សង្រ្គាមស៊ីវិលទាំងស្រុងនៅកម្ពុជា ដែលធ្វើអោយប្រទេសជាតិមានសុខសន្តិភាព និងរីកចម្រើនឥតឈប់ឈរមកទល់សព្វថ្ងៃ។
ទន្ទឹមនឹងនេះដែរ អរគុណបងប្អូនជនរួមជាតិ ដែលបានលះបង់គ្រប់យ៉ាងចូលរួមថែរក្សា ការពារសន្តិភាព ដើម្បីប្រទេសយើងកាន់តែមានឱកាសអភិវឌ្ឍអោយកាន់តែរីកចម្រើនទៅមុខជាបន្តទៀត។

នៅក្នុងឆ្នាំសកលថ្មី ២០១៩ នេះ ខ្ញុំនិងភរិយា សូមប្រគេនពរព្រះតេជគុណគ្រប់ព្រះអង្គ និងជូនពរបងប្អូនជនរួមជាតិទាំងក្នុងនិងក្រៅប្រទេស ព្រមទាំងកងកម្លាំងប្រដាប់អាវុធ ជាពិសេស ដែលកំពុងឈរជើងការពារទឹកដីនៅតាមព្រំដែន សូមទទួលនូវពុទ្ឋពរ៥ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈកុំបីឃ្លៀងឃ្លាតឡើយ៕SR

 


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 37,441 នាក់
ម្សិលមិញ : 61,669 នាក់
សរុប : 67,127,203 នាក់