ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

រដ្ឋមន្ត្រីព័ត៌មាន៖ ជីវិតមានតម្លៃណាស់ មិនគួរចំណាយ ដង្ហើមដើម្បីគុំគួន ស្អប់ ច្រណែននិន្ទា រុកកួន កកូរកកាយ ជីវិតអ្នកដទៃឡើយ

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 01 ខែ មករា ឆ្នាំ​ 2019 ម៉ោង 02:20 ល្ងាច អ្នកអាន 890

លោកខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន នៅថ្ងៃទី១មករាឆ្នាំ២០១៩នេះ បានសរសេរសំណេរនៅលើទំព័រហ្វេសប៊ុក របស់លោកថា៖យើងនៅរស់ គួរតែអរគុណវាសនាដែលបានអោយយើងរស់ ហើយ គួរយល់ថាជីវិតមានតម្លៃណាស់ មិនគួរចំណាយដង្ហើមយើងដើម្បីគុំគួន ស្អប់ ច្រណែននិន្ទា រុកកួន កកូរកកាយជីវិតអ្នកដទៃឡើយ។

លោកខៀវ កាញារីទ្ធ បានសរសេរថា៖សួស្តីឆ្នាំថ្មី ។ អ្នកខ្លះអរបានកើនអាយុមួយឆ្នាំទៀត អ្នកខ្លះព្រួយព្រោះចាស់មួយឆ្នាំទៀត ។ មានពាក្យទំនៀមមួយនិយាយថា «បើសិនជាក្មេងដឹង និង បើសិនជាចាស់អាច» ហើយខ្ញុំតែងនិយាយថា «ក្មេងដើរលឿនតែចាស់ស្គាល់ផ្លូវ» ។ ខ្ញុំសប្បាយចិត្តដែលបានរស់មកទល់ពេលនេះ ហើយនៅពេលមានអាយុកាន់តែច្រើនកាន់តែរីករាយ កាន់តែឃើញពិភពយើងកាន់តែល្អស្រស់ ទន្ទឹមនេះក៏នឹកឃើញមិត្តភក្តិជាច្រើនដែលបានបាត់បង់ជីវិតទាំងនៅក្មេងខ្ចី ក្នុងសង្គ្រាមឆ្នាំ ៧០ ក្នុងសម័យខ្មែរក្រហម ក្នុងសង្គ្រាមឆ្នាំ ៨០ ។ ស្លាប់ទាំងអស់សង្ឃឹម ស្លាប់ទាំងមិននឹកស្មានថាស្រុកទេសមានការរីកចំរើនដូចសព្វថ្ងៃនេះផងទេ ។ យើងនៅរស់ គួរតែអរគុណវាសនាដែលបានអោយយើងរស់ ហើយ គួរយល់ថាជីវិតមានតម្លៃណាស់ មិនគួរចំណាយដង្ហើមយើងដើម្បីគុំគួន ស្អប់ ច្រណែននិន្ទា រុកកួន កកូរកកាយជីវិតអ្នកដទៃឡើយ ។ រីករាយឆ្នាំថ្មី ! រីករាយជីវិតដ៏ល្អស្រស់ ! ៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 6,394 នាក់
ម្សិលមិញ : 67,123 នាក់
សរុប : 70,649,171 នាក់