ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

ញឹកញាប់ណាស់ រឿងឡានដឹកដី នៅខេត្តសៀមរាប ស្លាប់២របួស៣នាក់

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 02 ខែ មករា ឆ្នាំ​ 2019 ម៉ោង 03:15 ល្ងាច អ្នកអាន 7364

ខេត្តសៀមរាប៖ជារើយៗនៅខេត្តសៀមរាប តែងតែមាន ករណីគ្រោះថ្នាក់ចរាចណ៍ ដោយសារតែរថយន្តដឹកដីខ្សាច់មួយចំនួន បានបង្ករឲ្យពលរដ្ឋ រងរបួសឬស្លាប់ផងដែរ។

យោងតាមគេហទំព័រកាសែតកម្ពុជាថ្មី បានផ្សាយថា រថយន្តដឹកដីបុកជាមួយម៉ូតូ ហើយជ្រុលទៅបុករថយន្ត ២គ្រឿងផ្សេងទៀតទិសដៅបញ្ចាស់គ្នា បណ្ដាលឲ្យស្លាប់ទាំង២នាក់ភ្លាមៗយ៉ាងអាណោចអាធ័មនិង របួស៣នាក់។ ចំណែកអ្នកបើកបររថយន្តគេចខ្លួនបាត់។
ហេតុការណ៍នេះ បានកើតឡើង នៅព្រឹកថ្ងៃទី១ ខែមករាឆ្នាំ២០១៩ម្សិលមិញ តាមបណ្ដោយផ្លូវជាតិលេខ៦ ក្នុងភូមិអង្គ្រង ឃុំកន្ទ្រាំង ស្រុកប្រាសាទបាគង ខេត្តសៀមរាប។

មន្ត្រីនគរបាលបានឲ្យដឹងថាថា ករណីនេះ រវាងរថយន្តដឹកដី ម៉ាកហ៊ីណូ ពណ៌ស ពាក់ស្លាកលេខ ចង្កូតស្ដាំ PP 02 72 បើកបរដោយឈ្មោះ ចក់ ជួប ភេទប្រុស អាយុ២៦ឆ្នាំ បើកបរពីទិសខាងកើត ទៅទិសខាងលិចបាន បុកម៉ូតូ ច្រាសទិសគ្នា។ ជនរងគ្រោះ ឈ្មោះ តាន់វីរៈ ភេទប្រុស អាយុ២៧ឆ្នាំ (ស្លាប់) បើកបរម៉ូតូម៉ាកហុងដាសេ១២៥ពណ៌ខ្មៅ ពាក់ស្លាកលេខ សៀមរាប 1G 52 02។ អ្នករួមដំណើរម្នាក់ទៀត ឈ្មោះ ឈួន ឆេន ភេទប្រុស អាយុ៣១ឆ្នាំ(ស្លាប់) បើកបរក្នុងទិសដៅពីលិចទៅកើត។ ជនរងគ្រោះទាំង២នាក់ មានទីលំនៅភូមិចិន ឃុំចាន់ស ស្រុកសូទ្រនិគម ខេត្តសៀមរាប។

ចំណែករថយន្តដឹកដី ម៉ាកហ៊ីណូ ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 3A 49 63 បើកបរដោយ ឈ្មោះ ឌុល ភេទប្រុស អាយុ៤៥ឆ្នាំ (របួសធ្ងន់) បានបុកជាមួយម៉ូតូ ហើយក៏ក្រឡាប់ ទៅប៉ះ នឹងរថយន្តមួយគ្រឿងផ្សេងទៀត ម៉ាកកាមរី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2B0455 បើកបរដោយ ឈ្មោះ មេន ម៉ន ភេទប្រុស អាយុ៥៦ឆ្នាំ(របួសស្រាល) និងប្រពន្ធ ឈ្មោះ ឈឹង រុន អាយុ៥៣ឆ្នាំ (របួសស្រាល)។

លោកបន្តថា ពេលកើតហេតុរួចមក អ្នកបើកបររថយន្តដឹកដី ពាក់ស្លាកលេខ ចង្កូតស្ដាំ PP 02 72 បានចុះរត់គេចខ្លួនបាត់ បន្សល់ទុកនៅតែរថយន្តដឹកដីប៉ុណ្ណោះ។
ករណីនេះខូចខាតរថយន្តអស់៣គ្រឿង ម៉ូតូ១គ្រឿង។
លោកបញ្ជាក់ថា មូលហេតុអ្នកបើកបររថយន្តដឹកដី ពាក់ស្លាកលេខភ្នំពេញ 3A 49 63 បើកបរមិនប្រកាន់ស្ដាំ។
ចំណែក វត្ថុតាង ត្រូវបានកម្លាំងនគរបាលស្រុកប្រាសាទបាគង អូសយកទៅរក្សាទុក រង់ចាំ ដោះស្រាយតាមផ្លូវច្បាប់៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 6,415 នាក់
ម្សិលមិញ : 67,123 នាក់
សរុប : 70,649,192 នាក់