ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

សម្តេច យល់ព្រមឲ្យ បង្កើតគណៈកម្មការ រួមរវាងស្ថាប័ន ពាក់ព័ន្ធ និងគ្រឹះស្ថានឧត្តម សិក្សាទាំងអស់

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 02 ខែ មករា ឆ្នាំ​ 2019 ម៉ោង 03:38 ល្ងាច អ្នកអាន 649

នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍សម្រេចថា
ទី១) សម្តេចបានយល់ស្របបង្កើតអោយមានគណៈកម្មការរួមមួយរវាងស្ថាប័នដែលពាក់ព័ន្ធ និងគ្រឹះស្ថានឧត្តមសិក្សាទាំងអស់
ទី២) ប្រគល់ការងារជូន ឯកឧត្តម រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ហង់ ជួនណារ៉ុន ជាប្រធានគណៈកម្មការ
ទី៣) បង្កើតលេខាធិការដ្ឋានមួយនៅក្រោមចំណុះក្រសួងអប់រំ ដែលនឹងមានគណៈកម្មការមួយចំណុះ។ បន្ទាប់ពីគណៈកម្មាធិការនេះបង្កើតរួចហើយ គណៈកម្មការត្រូវពិនិត្យបង្កើតយន្តការ និងរៀបចំពិនិត្យឡើងវិញ នូវអនុក្រឹត្យពាក់ព័ន្ធទៅនឹងអនុក្រឹត្យស្ដីពីគុណវុឌ្ឍជាតិដែលជាធម្មនុញ្ញភាពសម្រាប់វិស័យអប់រំ។

នៅក្នុងជំនួបនោះដែរសម្តេចតេជោនាយករដ្ឋមន្ត្រីបានកត់សម្គាល់ឃើញថា ឆ្នាំកន្លងមកគឺមានសំណើរយ៉ាងច្រើន ពាក់ព័ន្ធទៅនឹងការការអនុគ្រោះពន្ធ។ល។ ប៉ុន្តែជំនួបលើកនេះគឺពុំមានសំណើរច្រើនឡើយ តែផ្ទុយទៅវិញគឺមានតែសំណូមពរដែលទាក់ទងទៅនឹងការបង្កើនគុណភាព ប្រសិទ្ធភាពនៃដំណើរការការងារលើវិស័យអប់រំនេះ។

ថ្លែងយ៉ាងដូច្នេះនាពេលបានអនុញ្ញាតិអោយសមាគមគ្រឹះស្ថានឧត្តមសិក្សា ដែលដឹកនាំដោយលោក ហេង វ៉ាន់ដា ជួបពិភាក្សាការងារ នៅវិមានសន្តិភាព នៅថ្ងៃពុធ ១១រោច ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២ ខែមករា ឆ្នាំ២០១៩ព្រឹកមិញក្នុងជំនួបនោះ លោក ហេង វ៉ាន់ដា បានជម្រាបជូនសម្តេចតេជោនាយករដ្ឋមន្ត្រីអំពីសកម្មភាពរបស់សមាគមគ្រឹះស្ថានឧត្តមសិក្សានាឆ្នាំកន្លងមកដែលពាក់ព័ន្ធទៅនឹងវិស័យអប់រំ វិស័យមនុស្សធម៌ រួមទាំងបញ្ហាសង្គមផងដែរ។ លើសពីនោះទៅទៀត លោកក៏បានជម្រាបជូនសម្ដេចតេជោអំពីយុទ្ធសាស្ត្ររបស់សមាគមគ្រឹះស្ថានឧត្តមសិក្សាផងដែរ។ តាងនាមឱ្យប្រតិភូទាំងមូល ក្នុងជំជួបពិភាក្សានេះ
ទី១) លោក ហេង វ៉ាន់ដាបានគោរពស្នើសុំសម្ដេចតេជោនាយករដ្ឋមន្រ្តីមេត្តាពិចារណាបង្កើតក្រុមការងារគុណវុឌ្ឍជាតិ ដើម្បីចូលរួមពិនិត្យកែសម្រួលគុណវុឌ្ឍជាតិកម្ពុជា។
ទី២) ស្នើសុំបង្កើតក្រុមការងាររវាងសមាគមគ្រឹះស្ថានឧត្តមសិក្សាជាមួយក្រសួងអប់រំ និង
ទី៣) បង្កើតក្រុមការងាររវាងសមាគមគ្រឹះស្ថានឧត្តមសិក្សាជាមួយក្រសួងសុខាភិបាល។

ការឆ្លើយតប សម្តេចតេជោនាយករដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះការចូលរួមចំណែករបស់សមាគមគ្រឹះស្ថានឧត្តមសិក្សាលើវិស័យអប់រំនៅកម្ពុជា លើវិស័យមនុស្សធម៌ និងលើវិស័យសង្គមផងដែរ៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 6,310 នាក់
ម្សិលមិញ : 67,123 នាក់
សរុប : 70,649,087 នាក់