ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

ដើមឆ្នាំ២០១៩ កៅឆាយ! ចាប់បានចោរ២នាក់ នៅក្រុងសៀមរាប

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 03 ខែ មករា ឆ្នាំ​ 2019 ម៉ោង 11:00 ព្រឹក អ្នកអាន 31669

ខេត្តសៀមរាប៖នគរបាលបានឲ្យដឹងថាជនសង្ស័យ២នាក់ត្រូវបានកំលាំងសមត្ថកិច្ចចម្រុះដេញតាមចាប់បាន ខណះពួកគេបានធ្វើសកម្មភាពឆក់កាបូបជនបរទេស(ស្ត្រីជនជាតិបារាំង)រួចបំរុងគេចខ្លួន។

ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង៨យប់ ថ្ងៃ២មករា ២០១៩ ចំណុចផ្សារដីហុយ ស្ថិតនៅក្នុងភូមិវត្តដំណាក់ សង្កាត់សាលាកំរើក ក្រុងសៀមរាប។

លោកវរសេនីយ៍ឯក ហង្ស សូផាតភីរម្យ នាយការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលបានឲ្យដឹងថា សង្ស័យ២នាក់ ១.ឈ្មោះ យ៉េប សារ៉ូហ្វីន និង ឈ្មោះ សាវិន វណ្ណារ៉ាត់ ជិះម៉ូតូScoopy ពណ៌ស បិតស្គុតព៌ណទឹកមាស សេរីឆ្នាំ២០១៨ បានធ្វើសកម្មភាពឆក់កាបូបស្ត្រីជនបរទេសកំពុងដើរ។

លោកវរសេនីយ៍ឯក ហង្ស សូផាតភីរម្យ បន្តថា សកម្មភាពឆក់កាបូបស្ត្រីជនជាតិបារាំងខាងលើនេះ ក្នុងកាបូបស្ពាយព៌ណប្រផេះមួយ នៅក្នុងនោះមានទូរស័ព្ទដៃម៉ាកសាំស៊ុង១គ្រឿង លិខិតឆ្លងដែនមួយ វីសាកាត(Visa card)១ លុយអ៊ឺរ៉ូ ៣០៥អ៊ឺរ៉ូ លុយកូរ៉េ១១០០០វ៉ុន លុយដុល្លា៤០ដុល្លា និងសំភារៈមួយចំនួនទៀត។ ជនសង្ស័យពេលធ្វើសកម្មភាពរួចបានជិះគេចទៅទិសខាងជើងភ្លាមៗ កំលាំងចម្រុះបានដេញតាមរហូតពីវត្តដំណាក់រហូតដល់ស្ថានីយ៍ប្រេងតូតាល់ផ្សារលើ ក្នុងសង្កាត់ស្លក្រាម ក្រុងសៀមរាប នៅថ្ងៃដដែល ទើបចាប់បាន ក្នុងនោះដកហូតវត្ថុតាងដែលឆក់បានប្រគល់អោយជនរងគ្រោះវិញ។

ជនសង្ស័យទាំងពីរបានសារភាពថាពួកខ្លួនពិតជាបានធ្វើសកម្មភាពឆក់កាបូបស្រ្តីជនជាតិបារាំងខាងលើពិតប្រាកដមែន។ជនសង្ស័យទាំងពីរពេលធ្វើតេស្តទឹកនោម(វិជ្ជមាន)នូវសារធាតុញៀន ។បច្ចុប្បន្នសមត្ថកិច្ចកសាងសំណុំរឿងដើម្បីបញ្ជូនទៅតុលាការ៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 3,064 នាក់
ម្សិលមិញ : 39,535 នាក់
សរុប : 67,173,885 នាក់