ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

ក្រោយបែកធ្លាយ ភាពមិនប្រក្រតី! លើទឹកប្រាក់ជាង១លានដុល្លា មន្ត្រីអប្សរាបកស្រាយបំភ្លឺ

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 03 ខែ មករា ឆ្នាំ​ 2019 ម៉ោង 03:03 ល្ងាច អ្នកអាន 3475

ខេត្តសៀមរាប៖បន្ទាប់ពីមានការ បែកធ្លាយព័ត៌មាន តាមបណ្ដាញសង្គម ដោយបានរិះគន់ ភាពមិនប្រក្រតី ទៅលើអាជ្ញាធរជាតិអប្សរា ជុំវិញការជួលជុល បារាយណ៍ខាងលិច លើទឹកប្រាក់ជាង១លានដុល្លា នោះ អាជ្ញាធរជាតិអប្សរា បំភ្លឺចំពោះការចោទប្រកាន់នេះ។

ប្រាប់បណ្ដាញសារព័ត៌មាន អង្គភាព (សៀមរាបប៉ុស្ដិ៍) នៅរសៀលថ្ងៃទី៣មករានេះ លោកឡុង កុសល អ្នកនាំពាក្យ អាជ្ញាធរជាតិអប្សរា បានអះអាងថា៖មូលហេតុចំបងនៃការជួសជុលបារាយណ៍ខាងលិច
១.ខ្នងទំនប់រងការហូរច្រោះ សឹកដាច់ធ្វើឲ្យមានការរួមតូច ដែលនេះជាបញ្ហាព្រោះថ្ងៃអនាគតអាចបាត់រូបរាង។ ដោយឡែកការជួសជុលនេះគឺដើម្បីរក្សាទ្រង់ទ្រាយដើមរបស់ខ្នងទំនប់ បានន័យថាយើងជួសជុលឲ្យទំនប់នេះក្នុងទំហំស្មើគ្នា។
២. ការយកដីចេញ និងដើមឈើចេញ គឺជាការចាំបាច់លក្ខណៈបច្ចេកទេសព្រោះបើយើងរក្សាទុកដីចាស់ដែលមានកូនឈើនៅទីនោះ ទាំងដីនិងកូនឈើនោះនឹងក្លាយជាដីស្អុយ ព្រោះកូនឈើទាំងនោះនឹងងាប់ ហើយរលួយក្លាយជាដីស្អុយដែលបណ្តាលឲ្យទំនប់ជ្រាបទឹកបាននាពេលអនាគត។
៣. កូនឈើមិនយកចេញទាំងអស់ទេ គឺរក្សាទុកកូនឈើធំៗដែលមានប្រយោជន៍។ រីឯដីដែលកាយចេញ ក៏មិនយកទៅក្រៅដែរគឺយើងយកមកធ្វើជាជើងទេនៃទំនប់ ហើយឬសឈើដែលជាប់ជាមួយដីដែលកាយចេញក៏អាចដុះឡើងវិញបានដែរ។
៤.ការយកដីទៅបង្ហាប់គឺជាការចាំបាច់ព្រោះយើងត្រូវបន្សីគ្នាវវាងដីចាស់និងដីថ្មី ដូច្នេះការយកដីពីក្រៅមកចាក់ថែមពីលើនិងបង្ហាប់គឺជាកត្តាដែលខានពុំបាន ម្យ៉ាងគឺដើម្បីរក្សាកម្រាស់នៃទំនប់និងកុំឲ្យទឹកជ្រាបចូលទៅក្នុងបាន។

លោកឡុង កុសល បន្តថា (អំពីការចំណាយថវិកា) ១.អាជ្ញាធរជាតិអប្សរា ចាប់ពីឆ្នាំ២០១៨មកគឺអនុវត្តផែនការថវិកា ដែលផែនការថវិកានេះត្រូវបានអនុវត្តយ៉ាងទូលំទូលាយតាមបណ្តាស្ថាប័នរបស់រដ្ឋ។ ក្នុងផែនការថវិកា ត្រូវបែងចែកជា៣ប្រភេទ ១)រជ្ជទយ្យ ២)ទូទាត់ត្រង់ ៣)លទ្ធកម្ម។ រាល់គម្រោងនានាដែលមានតម្រូវការថវិកាលើសពី២០លានរៀល ចាំបាច់ត្រូវធ្វើលទ្ធកម្មដេញថ្លៃអនុវត្តគម្រោង។

បើតាមអ្នកនាំពាក្យ អាជ្ញាធរជាតិអប្សរា បន្តថា ចំពោះគម្រោងជួសជុលខ្នងទំនប់បារាយណ៍នេះ គឺមានការដេញថ្លៃត្រឹមត្រូវ និងស្របតាមបច្ចេកទេសថវិការបស់រដ្ឋ។ យើងពុំអាចអនុវត្តការងារជួសជុលបានទេ ប្រសិនបើពុំមានការធ្វើលទ្ធកម្មដេញថ្លៃនិងមានការដឹងឮពីតំណាងក្រសួងមានសមត្ថកិច្ច។

គួបញ្ជាក់ថាបណ្ដាញព័ត៌មានមួយបានបង្ហោះថា ធ្លាយរឿងគំរោងអាជ្ញាធរអប្សរាជួសជុលបារាយណ៍ខាងលិចអស់ទឹកប្រាក់ជាង៦០០០លានរៀល ត្រូវបានប្រភពថាមិនមានការដាក់អោយដេញថ្លៃតាមច្បាប់លទ្ធកម្មទេ)

ខេត្តសៀមរាប៖ តាមប្រភពពីមន្រ្តីជំនាញអាជ្ញាធរអប្សារាដែលសុំលាក់ឈ្មោះបានបង្ហើបថា គំរោងជួសជុលបារាយណ៍លិច ដែលជាថវិការបស់អាជ្ញាធរអប្សរាផ្ទាល់ សរុបជាង ៦០០០លានរៀលស្មើនិង១លានកន្លះដុល្លានោះ ត្រូវបានគេដឹងថាមិនមានដាក់ការដេញថ្លៃតាមច្បាប់លទ្ធកម្មទេ។

ប្រភពបានបន្តថាកន្លងមកមានការខ្វែងគំនិតជាច្រើន ហើយគំរោងនេះ ត្រូវឈូសឆាយដីចាស់ ដើមឈើ ហើយទិញដីថ្មីមកចាក់ គំរោងជួសជុលបារាយណ៍លិចនេះមានប្រវែងជាង១០០០ ម៉ែត្រ ហើយមានសកម្មភាពជាង២ខែមកហើយ។ ទោះជាយ៉ាងណាក៏ដោយពលរដ្ឋដាក់ជាចំងល់ថា ហេតុអ្វីបានឈូសឆាយដើមឈើចោលហើយដីចាស់យកទៅណា ហើយទិញថ្មីមកដាក់វិញ មានសារះសំខាន់ប៉ុណ្ណា ? ព័ត៌មានលំអិតពេលក្រោយ៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 2,794 នាក់
ម្សិលមិញ : 26,422 នាក់
សរុប : 79,561,811 នាក់