ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

បើកបុកបង្គោលភ្លើង នៅក្រុងសៀមរាប ខ្ទាតតៃកុងចេញពីរថយន្ត របួសធ្ងន់

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 04 ខែ មករា ឆ្នាំ​ 2019 ម៉ោង 10:20 ព្រឹក អ្នកអាន 4692

ខេត្តសៀមរាប៖សមត្ថកិច្ចបានអះអាងថាបុរសម្នាក់បានបើករថយន្តមួយគ្រឿង បុកជាមួយបង្គោលភ្លើង បណ្ដាលឲ្យតៃកុងខ្ទាតចេញពីរថយន្តរងរបួសធ្ងន់។

ហេតុការណ៍បានកើតឡើងនៅវេលាម៉ោង ២០ថ្ងៃទី៣ខែមករាឆ្នាំ ២០១៩ នៅតាមបណ្តោយផ្លូវ៣០ម៉ែត្រ ដែលកំពុងជួសជុល ស្ថិតក្នុងភូមិទក្សិណខាងត្បូង សង្កាត់គោកចក ក្រុងសៀមរាប។ រថយន្តជួបគ្រោះថ្នាក់ចរាចណ៍ម៉ាកហៃឡិនឌឺ (Hight Lander) ពណ៌ទឹកប្រាក់ ផ្លាកលេខសៀមរាប២B-៥៦០៦ បើកបរដោយបុរសម្នាក់ មិនទាន់ស្គាល់អត្តសញ្ញាណ អាយុប្រហែល៤០ឆ្នាំ ទៅបុកបង្គោលភ្លើង នៅកណ្តាលទ្រូងផ្លូវ បណ្តាលឲ្យបាក់បង្គោលភ្លើងអស់១ដើម ហើយរថយន្តក៏ក្រឡាប់តែម្ដង។

ជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះសឹងរឹទ្ធិរ៉េត នាំយកទៅសង្គ្រោះនៅមន្ទីរពេទ្យ។បន្ទាប់ពីបានធ្វើការវាស់វែង ត្រួតពិនិត្យកន្លែងកើតហេតុរួច រថយន្តខាងលើ ត្រូវបាន នគរបាលចរាចរណ៍ នាំយកទៅរក្សាទុក នៅស្នងការដ្ឋាន នគរបាលខេត្តសៀមរាបជាបណ្តោះអាសន្ន៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 57,709 នាក់
ម្សិលមិញ : 66,631 នាក់
សរុប : 73,572,009 នាក់