ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

លោកហ៊ុន ម៉ាណែត ដាក់បទបញ្ជា យ៉ាងម៉ឺងម៉ាត់ មិនឲ្យមាន ការអន្តរាគមន៍ ចំពោះ ការជ្រើសរើស នាយទាហាន

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 04 ខែ មករា ឆ្នាំ​ 2019 ម៉ោង 11:12 ព្រឹក អ្នកអាន 1246

លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានណែនាំនិងបានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ទៅដល់ក្រុមការងារថ្នាក់កណ្តាល នៃអនុគណៈកម្មការប្រឡងជ្រើសរើស ក៏ដូចជាគណៈមេប្រយោគ ។អគានុរក្សនិងអនុរក្សនិងផ្សេងទៀតមិនឱ្យមានការអន្តរាគមន៍និងមិនត្រូវមានមនោសញ្ចេតនាចំពោះបុគ្គលទេ។

អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោកនិងជាប្រធានអនុគណៈកម្មការប្រឡងជ្រើសរើសនាយទាហាន កងយោធពលខេមរភូមិន្ទឆ្នាំ២០១៩ លោកឧត្តមសេនីយ៍ឯកហ៊ុន ម៉ាណែត បានថ្លែងថាគ្មានការអន្តរាគមន៍ ចំពោះ ការជ្រើសរើស នាយទាហាន គឺត្រូវធ្វើឱ្យត្រឹមត្រូវ។
លោកឧត្តមសេនីយ៍ឯកបានថ្លែងថាការជ្រើសរើសនាយទាហាននៃកងយោធពលខេមរភូមិន្ទឆ្នាំ២០១៩នេះមានការកើនឡើងបើប្រៀបធៀបទៅនិងឆ្នាំ២០១៨កន្លងមកហើយការកើនឡើងនេះគឺនៅតាមបណ្តាយោធភូមិភាគ។នេះដោយសារការមើលឃើញនៃការជ្រើសរើសនាយទាហាននៃកងយោពលខេមរភូមិន្ទបណ្ដាឆ្នាំមុនៗកន្លងមកមានភាពសុក្រឹត យុត្តិធម៌ ត្រឹមត្រូវនិងតម្លាភាព។

លោកបានបញ្ជាក់ថា “ភារកិច្ចចម្បងរបស់យើងនៅក្នុងការជ្រើសរើសនាយទាហាននេះ គឺយើងជ្រើសរើសនាយទាហានដែលមានសមត្ថភាពពិតប្រាកដ ទៅតាមវិធានការ វិធីសាស្ត្រតម្លាភាព ប្រសិទ្ធភាពយុត្តិធម៌។គឺជាគោលដៅធំដែលថ្នាក់ដឹកនាំប្រគល់ឱ្យសង្ឃឹមថាគណៈកម្មការនឹងទទួលបានជោគជ័យបន្ថែមទៀតដោយសិក្សាអំពីចំណុចខ្វះខាតពីឆ្នាំកន្លងទៅ។ត្រូវធ្វើផែនការឱ្យច្បាស់លាស់ទាំងនីតិវិធីសម្ភារៈពេលវេលាសំដៅយកសុក្រិតភាពនិងប្រសិទ្ធភាព។

ការជ្រើរើសបេក្ខជនឱ្យចូលបម្រើកងទ័ពតាមរយៈគណៈកម្មការប្រលងជ្រើសរើសនាយទាហាននេះ ធ្វើយ៉ាងណាយើងរើសឲ្យបានសុក្រឹត រើសឲ្យបានត្រឹមត្រូវ។ និយាយរួមគឺមានតែគោលការណ៍មួយគត់ ឱ្យអ្នកជាប់ដោយសមត្ថភាពនិងមានមោទនភាពអ្នកធ្លាក់ធ្លាក់ដោយអស់ចិត្តយើងនឹងបានផលទាំងអស់គ្នា។ ជាក់ស្ដែងគណៈកម្មាការរបស់យើងមានភាពត្រឹមត្រូវដែលគេមិនអាចវាយប្រហារបាននេះគឺជាជោគជ័យនៅក្នុងរយៈពេល៤ឆ្នាំនេះ។ការអនុវត្តគោលការណ៍របស់យើងនេះនឹងបន្តជោគជ័យនៅឆ្នាំនេះនិងឆ្នាំក្រោយៗទៀត”។ត្រូវមានមនោសញ្ចេតនាទូទៅដោយការប្រកួតប្រជែងនិងត្រូវរៀបចំផែនការអនុវត្តនីតិវិធីឱ្យបានច្បាស់លាស់និងអនុវត្តបទបញ្ជាឲ្យបានម៉ឺងម៉ាត់នៅក្នុងការដឹកនាំនិងដំណើរការនៃការប្រលងជ្រើសរើសនាយទាហាននៃកងយោពលខេមរភូមិន្ទឆ្នាំ២០១៩ឱ្យមានសុក្រិតភាព និងប្រសិទ្ធភាព។

គួរបញ្ជាក់ថាការប្រឡងជ្រើសរើសនាយទាហាននៃកងយោពលខេមរភូមិន្ទវគ្គនាយទាហានសកម្មជំនាន់ទី២៣វគ្គនាយទាហានទ័ពជើងគោកជំនាន់ទី១១។ វគ្គនាយទាហានបន្តវេនជំនាន់ទី១២និងវគ្គនាយទាហានជំនាញបច្ចេកទេសយោធា ឆ្នាំ២០១៩នេះ នឹងប្រព្រឹត្តទៅនៅថ្ងៃទី១៣-១៥ ខែមករា ឆ្នាំ២០១៩ ខាងមុខ។ ដែលមានចំនួន ៦មណ្ឌល គឺនៅមណ្ឌលរាជធានីភ្នំពេញ យោធភូមិភាគ ទី១ ទី២ ទី៣ ទី៤ និងទី៥ដោយផ្ដោតទៅលើវិញ្ញាសាចំណេះដឹងទូទៅភាសាបរទេសនិងវិញ្ញាសាកីឡាកាយសម្បទា។

ការថ្លែងនេះនៅពេលលោកបានបើកកិច្ចប្រជុំផ្សព្វផ្សាយនិងត្រួតពិនិត្យការងារប្រឡងជ្រើសរើសនាយទាហាន កងយោធពលខេមរភូមិន្ទឆ្នាំ២០១៩ នៅពីថ្ងៃទី៣ ខែមករា ឆ្នាំ២០១៩ នៅអគ្គបញ្ជាការ ម្សិលមិញ៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 6,205 នាក់
ម្សិលមិញ : 67,123 នាក់
សរុប : 70,648,982 នាក់