ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

មន្ត្រី៖ក្រោយចាប់បាន ករណីឆក់ នៅក្រុងសៀមរាប អ្នកទាំង២ ជាជនដៃដល់ ប្លន់ម៉ូតូ ពីស្ត្រីពោះធំថ្ងៃមុន

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 04 ខែ មករា ឆ្នាំ​ 2019 ម៉ោង 01:13 ល្ងាច អ្នកអាន 3267

ខេត្តសៀមរាប៖មន្ត្រីនគរបាលជាន់ខ្ពស់ នៃស្នងការនគរបាល ខេត្តសៀមរាប បានឲ្យដឹងថា ជនសង្ស័យ២នាក់ ដែលកម្លាំងសមត្ថកិច្ច របស់ខេត្តសៀមរាប ចាប់ខ្លួនបាននេះគឺជាជនដៃដល់ ដែលបានប្លន់យកម៉ូតូស្ត្រីពោះធំម្នាក់ កាលពីថ្ងៃទី២១ខែធ្នូឆ្នាំ២០១៨កន្លងទៅ។

ស្នងការរងនគរបាល ខេត្តសៀមរាប លោកឧត្តមសេនីយ៍ភឹង ចិន្តារ៉េត បានថ្លែងប្រាប់បណ្ដាញសារព័ត៌មាន អង្គភាព សៀមរាបប៉ុស្ដិ៍ នៅថ្ងៃ៤មករានេះថា ជនសង្ស័យទាំងនាក់នេះ ជាជនដែលបាន ប្លន់យកម៉ូតូស្កុបពី ពីស្ត្រីពោះធំ ប្រាកដមែន។ លោកថាជនសង្ស័យ បានសារភាព រួចហើយពួកគេពិតជាបានប្លន់យកម៉ូតូពីស្ត្រីនោះមែន។

បើតាមលោកឧត្តមសេនីយ៍ភឹង ចិន្តារ៉េត ជនសង្ស័យនឹងត្រូវបញ្ចូនទៅកាន់តុលាការ នៅថ្ងៃទី៤មករានេះ ក្រោយពេលសាកសួរ រួច។
ជនសង្ស័យ១.ឈ្មោះ យ៉េប អារ៉ូហ្វីន ភេទ ប្រុសអាយុ១៩ឆ្នាំ មានទីលំនៅភូមិ ទស្សិណត្បូង សង្កាត់ គោកចក ក្រុងសៀមរាប ២.ឈ្មោះ សាវិន វណ្ណារ៉ាត់ ភេទ ប្រុស អាយុ១៨ឆ្នាំ មានទីលំនៅ ភូមិ មណ្ឌល៣ សង្កាត់ស្លក្រាម ក្រុងសៀមរាប។

ប្រភពបានឲ្យដឹងថា នៅថ្ងៃទី២ខែមករាឆ្នាំ២០១៩ម៉ោង២០និងសូន្យនាទីភ្ញៀវទេសចរណ៍ជនជាតិបារាំឈ្មោះ MULRiEL SERRADELL ភេទ ស្រី អាយុ៦២ កំពុងដើរលេងនៅម្តុំផ្សារដីហុយ ស្ថិតនៅក្នុងភូមិ វត្តដំណាក់ សង្កាត់ សាលាកំរើក ក្រុង ខេត្តសៀមរាប ពេលជាមួយគ្នានោះ ជនសង្ស័យទាំង២ ជិះម៉ូតូScoopy ពណ៌ស បិតស្គុតពណ៌ទឹកមាស សេរីឆ្នាំ២០១៨ បានធ្វើសកម្មភាពឆក់កាបូបស្ត្រីជនជាតិបារាំងខាងលើបាន កាបូបស្ពាយពណ៌ប្រផេះមួយ នៅ ក្នុងនោះមានទូរស័ព្ទដៃម៉ាកសាំស៊ុងមួយគ្រឿង លិខិឆ្លងដែនមួយ វីសាកាតមួយ លុយអ៊ឺរ៉ូ៣០៥អ៊ឺរ៉ូ លុយកូរ៉េ១១០០០វ៉ុន លុយដុល្លា៤០ដុល្លា និងសំភារៈមួយចំនួន ពេលធ្វើសកម្មភាពរួចហើយជិះគេចទៅទិសខាងជើង ភ្លាមៗនោះ កំលាំងល្បាតពួនស្ទាក់ និង កំលាំងឈលើដងផ្លូវមាន កំលាំងការិយាល័យព្រហ្មទណ្ឌកំរិតស្រាល កំលាំការិយាល័យចរាចរផ្លូវគោក កំលាំងការិយាល័យការពារនិងអន្តរាគម និង កំលាំងនៃអធិការដ្ថានក្រុងសៀមរាប កំលាំងអង្គភាពទេសចរណ៍ បានប្រដេញនិងស្ទាក់ចាប់បានជនសង្ស័ទាំងពីរនាក់ខាងលើនៅចំណុចមុខស្ថានីយ៍ប្រេងឥន្ទនៈតូតាល់ ស្ថិតនៅភូមិចុងកៅស៊ូ សង្កាត់ស្លក្រាមក្រុងខេត្តសៀមរាប និង ដកហូតវត្ថុតាងដែលឆក់បានប្រគល់អោយជនរងគ្រោះវិញ។

សូមរម្លឹកថានៅវេលាម៉ោង ២២និង៣០នាទី ថ្ងៃទី ២១ខែធ្នូឆ្នាំ២០១៨ មានករណីប្លន់ បង្ករឡើងដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណ មានគ្នា២នាក់ ជិះម៉ូតូ ១គ្រឿង ម៉ាកសង់ ពណ៌ខ្មៅមិនចាំសេរី បានធ្វើសកម្មភាព ជិះតាមពីក្រោយ ជនរងគ្រោះ ឈ្មោះ សាន់ ស៊ុនធារី ភេទស្រី អាយុ ២៨ឆ្នាំ មុខរបរមេផ្ទះ បច្ចុប្បន្នរស់នៅភូមិ ជ្រៃ ឃុំកណ្តែក ស្រុកប្រាសាទបាគង ដែលកំពុងជិះម៉ូតូ ០១គ្រឿងម៉ាក Scoopy ពណ៌ស សេរីឆ្នាំ២០១៨ ស្លាកលេខ សៀមរាប 1AA.99 16 នៅពេលមកដល់ចំណុចតាមផ្លូវតាសាម ( ផ្លូវស្ងាត់ ) ស្ថិតក្នុងភូមិគោកត្នោត ឃុំកណ្តែក ស្រុកប្រាសាទបាគង ពេលនោះ ជនសង្ស័យបានជិះមកស្ទាក់ពីមុខម៉ូតូជនរងគ្រោះ ហើយគ្នារបស់គេម្នាក់ បានច្រានជនរងគ្រោះចេញពីម៉ូតូ
( ជនរងគ្រោះមានផ្ទៃពោះ ៤ខែ ) បន្ទាប់មកជនសង្ស័យបានយកម៉ូតូជនរងគ្រោះ ហើយជិះគេខ្លួនបាត់. នៅក្នុងកែបម៉ូតូរបស់ជនរង គ្រោះមានទូរស័ព្ទ ០២គ្រឿង ម៉ាកIPhone6 ពណ៌ មាស លេខស៊ីម 078 37 28 08 និងណូគាចុចពិល លេខស៊ីមកាត 086 43 23 43 ប្រាក់ ១០០$. អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ១សន្លឹក ឈ្មោះ សាន់ ស៊ុនធារី។

ប្រជាពលរដ្ឋ បានសម្ដែងកោតសរសើរ និងសាទរចំពោះកងកម្លាំង ទាំងអស់ដែលបាន ទប់ស្កាត់
បង្ក្រាប ក្រុមជនសង្គមងងឹត ទាន់ពេលវេលា ធ្វើឲ្យក្រុង ខេត្តសៀមរាប ទទួលបានសន្តិសុខ សុវត្ថិភាពល្អប្រសើរ៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 37,273 នាក់
ម្សិលមិញ : 61,669 នាក់
សរុប : 67,127,035 នាក់