ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

CPP ខេត្តសៀមរាប គ្រោងហែរក្បួនធំ នៅថ្ងៃទី១០មករា

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 04 ខែ មករា ឆ្នាំ​ 2019 ម៉ោង 07:35 ល្ងាច អ្នកអាន 973

 ខេត្តសៀមរាប៖គណបក្សប្រជាជនកម្ពុជា ខេត្តសៀមរាប គ្រោងនឹងហែរក្បួនដ៍ធំមួយ ដើម្បីអបអរសាទរ នៃទិវាថ្ងៃជ័យជម្នះ៧មករា។ ពិធីជួបជុំនេះ នឹងមានវត្តមាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ សម្តេច ទៀ បាញ់។ ដោយមានសមាជិកសមាជិការចូលរួម ប្រម៉ាណជាងមួយម៉ឺននាក់ ហែក្បួន ព្យុហយាត្រាមផងដែរ។

លោក ទៀ សីហា អភិបាល ខេត្តសៀមរាប និង លោកម អ៊ឹង ហឿន ប្រធានក្រុមប្រឹក្សាខេត្ត នៅថ្ងៃទី៤មករាព្រឹកមិញ បានដឹកនាំកិច្ចប្រជុំ ស្តីពីការរៀបចំបុណ្យខួបអនុស្សាវរីយ៍លើកទី៤០ នៃ ទិវាជ័យជម្នះ ៧មករា ក្នុងនៅខេត្តសៀមរាប ដែលនឹងប្រព្រឹត្តនៅថ្ងៃទី១០ ខែមករា ឆ្នាំ២០១៩ បរិវេណព្រះអង្គចេកព្រះអង្គចម។

លោក ទៀ សីហា បានបញ្ជាក់ថា មូលហេតុ ដែលខេត្តសៀមរាប សម្រេចយកថ្ងៃទី១០ ខែមករា ប្រារព្ធខួបអនុស្សាវរីយ៍លើកទី៤០ នៃ ទិវាជ័យជម្នះ ៧មករា ដោយសារខេត្តសៀមរាប ត្រូវបានរំដោះរួចផុតពីរបបកម្ពុជាប្រជាធិបតេយ្យ ប្រល័យពូជសាសន៍ គឺនៅថ្ងៃទី១០ មករា ១៩៧៩។

បើតាម អភិបាលខេត្ត ថា នៅឱកាសនោះ ដើម្បីធ្វើឲ្យកម្មវិធីដំណើរការទៅ បានដោយជោគជ័យ សមត្ថកិច្ចចរាចរណ៍ ត្រូវធ្វើការផ្អាកសកម្មភាពចរាចរណ៍លើផ្លូវ ស្ពាន មួយចំនួន។ ករណីនេះ សូមឲ្យកម្លាំងសមត្ថកិច្ចជំនាញ ត្រូវបញ្ចៀសនូវការការកកស្ទះចរាចរណ៍កុំឲ្យមាន នៅតាមដងផ្លូវ ព្រមទាំងកុំឲ្យមានការកើតឡើង នូវគ្រោះថ្នាក់ចរាចរណ៍ផងដែរ។ មួយវិញទៀត អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវរក្សាឲ្យបាននូវអនាម័យ បរិស្ថាន ការងារសន្តិសុខ សណ្តាប់ធ្នាប់ នៅតាមដងផ្លូវដែលក្រុមក្បួនព្យុហយាត្រ ធ្វើដំណើរ ដែលគណៈកម្មការរៀបចំបុណ្យជាតិ បានកំណត់៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 37,270 នាក់
ម្សិលមិញ : 61,669 នាក់
សរុប : 67,127,032 នាក់