ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

ឃាត់ខ្លួន សង្ឃក្លែងក្លាយ នៅក្រុងសៀមរាប

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 04 ខែ មករា ឆ្នាំ​ 2019 ម៉ោង 08:30 ល្ងាច អ្នកអាន 3436

ខេត្តសៀមរាប៖សង្ឍក្លែងក្លាយចំនួន២អង្គត្រូវបានឃាត់ខ្លួន បន្ទាប់ពីមានដើរបិណ្ឌបាត្រ នៅផ្សារនៃក្រុងសៀមរាប។
សមត្ថកិច្ចបានឲ្យដឹងថានៅថ្ងៃទី៤ខែមករាឆ្នាំ២០១៩ វេលាម៉ោង ១៥និង ៣០នាទី នៅត្រង់ចំណុចក្នុងផ្សារសម្ដេចតេជោដើមក្រឡាញ់ ភូមិត្រពាំងសេះ សង្កាត់ គោកចក ក្រុងសៀមរាប មានព្រះសង្ឃចំនួន ០២អង្គបានដើរបិណ្ឌបាត្រ ដោយមានការស្នើរអោយជួនអន្តរាគមន៍ពី ព្រះអនុគុនក្រុងសៀមរាប កម្លាំងយើងបាននិមន្តព្រះសង្ឃទាំងពីរព្រះអង្គមកកាន់វត្ត ទេពពោធិវង្ស ហៅ(វត្តថ្មី) ។
ក្រោយពីរការសួរនាំពីព្រះអនុគុណក្រុងសៀមរាប៖
-ព្រះសង្ឃទី០១ ព្រះនាម ឈៅ ស្រីរត្ន័ ហៅ ញ៉ាញ់ អាយុ ៣២ឆ្នាំស្រុកកំណើត ភូមិ ឬស្សីស្រុក ឃុំ ញ៉ែងញ៉ង ស្រុក ត្រាំកក់ ខេត្ត តាកែវ។
-ព្រះសង្ឃទី ០២ ព្រះនាម អឿ វុត្ថា ហៅ យ៉ា អាយុ ២៨ឆ្នាំស្រុកកំណើតនៅភូមិ ផ្ទះខ្ពស់ ឃុំ តុងរ៉ុង ស្រុកព្រៃឈរ ខេត្ត កំពង់ចាម។ ទាំងពីរនាក់បច្ចុប្បន្នរស់នៅ ភូមិខ្វាវ ឃុំត្បែង ស្រុក បន្ទាយស្រី ខេត្ត សៀមរាប បានសារភាបថា៖ ខ្លួនពិតជាបាន កោសក់ក្បាលខ្លួនឯង និង ទិញស្បង់ចីវពរពណ៌ក្រហមរបស់ព្រះសង្ឃមកគ្រង( ស្លៀកពាក់)ដោយមិនមានការបំបួសត្រឹមត្រូវនិងដើរបិណត ប្រាកដមែន។ ក្រោយពីបានចម្លើយសារភាពពីព្រះសង្ឃក្លែងក្លាយទាំងពីរ ព្រះអនុគុណក្រុងសៀមរាប បានធ្វើពិធីផ្សឹកនិងបញ្ជូនមក អោយសមត្ថកិច្ច។ តាមលទ្ធផលធ្វើតេសទឹកនោមរកសារធាតុញៀនលើជនទាំងពីរនាក់ឃើញថាមានផលអវិជ្ជមានទាំងពីរ៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 3,217 នាក់
ម្សិលមិញ : 39,535 នាក់
សរុប : 67,174,038 នាក់