ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

សមត្ថកិច្ចសៀមរាប ចាប់ស្ត្រីម្នាក់ ទាំងព្រឹក ឆក់កាត់ខ្សែក ពីកូនក្មេង

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 06 ខែ មករា ឆ្នាំ​ 2019 ម៉ោង 10:11 ព្រឹក អ្នកអាន 2661

ខេត្តសៀមរាប៖ស្ត្រីម្នាក់ត្រូវបានសមត្ថកិច្ច ចាប់វាយខ្នោះ ភ្លាមៗក្រោយពេលធ្វើសកម្មភាព ឆក់ខ្សែកពីកូនក្មេង។ ហេតុការណ៍បានកើតឡើងនៅ ព្រឹកថ្ងៃទី៦មករានេះ ស្ថិតនៅចំណុច ខាងមុខផ្សារសម្ដេចតេជោ ហ៊ុន សែន ដើមក្រឡាញ់ ក្នុងសង្កាត់គោកចក ក្រុងសៀមរាប។ ស្ត្រីជនសង្ស័យ ត្រូវបានបញ្ជូនទៅកាន់ប៉ុស្ដិ៍នគរបាលគោចក ក្រោយឃាត់ខ្លួន។
បើតាមប្រភពបានឲ្យដឹងថា ជនសង្ស័យ ឈ្មោះយស់ ស្រីម៉ៅ កើតនៅឆ្នាំ១៩៧៧ ស្រុកកំណើត នៅភូមិសំរោង ឃុំកំពង់ឆ្នាំង ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។ ជនសង្ស័យកំពុងតែធ្វើការសាកសួរ នៅប៉ុស្ដិ៍នគរបាល សង្កាត់គោចក ដើម្បីបន្តនិតិវិធី៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 56,941 នាក់
ម្សិលមិញ : 66,631 នាក់
សរុប : 73,571,241 នាក់