ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

រថយន្តបុក អ្នកបើកម៉ូតូ ស្លាប់ម្នាក់ នៅស្រុកបន្ទាយស្រី រត់រួចដោយសុវត្ថិភាព

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 07 ខែ មករា ឆ្នាំ​ 2019 ម៉ោង 11:25 ព្រឹក អ្នកអាន 2802

 ខេត្តសៀមរាប៖អាជ្ញាធរស្រុកបន្ទាយស្រីបានអះអាងថាបុរសម្នាក់បើកម៉ូតូម្នាក់ឯង ត្រូវបានរថយន្តមួយគ្រឿងបើកបុកចំពេញទំហឹង បណ្ដាលឲ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។

សាក្សីនិយាយថា ហេតុការណ៍នេះបានកើតឡើង នៅវេលាម៉ោង១៩និង៣០ថ្ងៃទី៦ខែមករាឆ្នាំ២០១៩ត្រង់ចំណុចភូមិខ្នារ ឃុំខ្នារសណ្តាយ ស្រុកបន្ទាយស្រី ខេត្តសៀមរាប។

បើយោងតាមប្រភពបានអះអាងថា រថយន្តខាងលើ មិនត្រូវបានគេស្គាល់ម៉ាកអ្វីឡើយ បានបើក ទៅបុកម៉ូតូC១២៥ពណ៌ខ្មៅស៊េរី២០០៥គ្មានស្លាកលេខ បើកបរដោយឈ្មោះហ៊ុន ហាចភេទប្រុសអាយុ១៨ឆ្នាំរស់នៅភូមិកកោះជ្រំ ឃុំខ្នារសណ្តាយ ស្រុកបន្ទាយស្រី ខេត្តសៀមរាប។
ក្រោយកើតហេតុសមត្ថកិច្ចបានចុះទៅធ្វើការវាស់វែង។ ចំណែកសាកសពត្រូវបានប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 6,382 នាក់
ម្សិលមិញ : 67,123 នាក់
សរុប : 70,649,159 នាក់