ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

ទីបំផុត តុលាការ ខេត្តសៀមរាប សម្រេចឃុំខ្លួន មនុស្ស២នាក់ ក្លែងជាសង្ឍ

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 07 ខែ មករា ឆ្នាំ​ 2019 ម៉ោង 11:52 ព្រឹក អ្នកអាន 1114

ខេត្តសៀមរាប៖នៅទីបំផុតតុលាការ ខេត្តសៀមរាប បានសម្រេចចេញ ដីកាបង្គាប់ឲ្យឃុំខ្លួនបណ្ដោះអាសន្ន ចំពោះមនុស្ស២នាក់ កាលពីម្សិលមិញ ដែលបានក្លែងខ្លួន"ស្លៀកដណ្ដប់ស្បង់ ធ្វើជាសង្ឃ តាមបែបព្រះពុទ្ធសាសនា ដោយគ្មានសិទ្ធិ និង ឆបោក"។
ទី១ឈ្មោះឈៅ ស្រីរត្ន័ ហៅ ញ៉ាញ់ អាយុ ៣២ឆ្នាំស្រុកកំណើត ភូមិឬស្សីស្រុក ឃុំញ៉ែងញ៉ង ស្រុកត្រាំកក់ ខេត្ត តាកែវ។
ទី២ឈ្មោះ អឿ វុត្ថា ហៅ យ៉ា អាយុ ២៨ឆ្នាំស្រុកកំណើតនៅភូមិផ្ទះខ្ពស់ ឃុំតុងរ៉ុង ស្រុកព្រៃឈរ ខេត្តកំពង់ចាម។

ជនសង្ស័យទាំង២បច្ចុប្បន្នស្នាក់នៅ ក្នុងភូមិខ្វាវ ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប បានសារភាពថា៖ ខ្លួនពិតជាបាន កោរសក់ក្បាលខ្លួនឯង និង ទិញស្បង់ចីវពរ ពណ៌ក្រហមរបស់ព្រះសង្ឃមកគ្រោង( ស្លៀកពាក់)ដោយមិនមានការបំបួសត្រឹមត្រូវ ហើយដើរបិណ្ឌបាត យកលុយពីប្រជាពលរដ្ឋ ពិតប្រាកដមែន។ បន្ទាប់មកសង្ឃក្លែងក្លាយទាំងពីរ ត្រូវបាន ព្រះអនុគុណក្រុងសៀមរាប ធ្វើពិធី បកស្បង់ ហើយប្រគល់មក សមត្ថកិច្ច ចាត់ការតាមនីតិវិធីច្បាប់។

គួបញ្ជាក់ថាជនទាំង២នាក់ ត្រូវបាន ឃាត់ខ្លួននៅថ្ងៃទី៤ខែមករាឆ្នាំ២០១៩ វេលាម៉ោង ១៥និង ៣០នាទី នៅត្រង់ចំណុចក្នុងផ្សារសម្ដេចតេជោហ៊ុន សែន ដើមក្រឡាញ់ ក្នុងភូមិត្រពាំងសេះ សង្កាត់ គោកចក ក្រុងសៀមរាប៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 57,634 នាក់
ម្សិលមិញ : 66,631 នាក់
សរុប : 73,571,934 នាក់