ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

បង្ក្រាបគ្រឿងញៀន នៅខេត្តសៀមរាប មានជាងកាត់សក់ ជាងដែក ជាងម៉ូតូ

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 08 ខែ មករា ឆ្នាំ​ 2019 ម៉ោង 12:30 ល្ងាច អ្នកអាន 27291

ខេត្តសៀមរាប៖ជនសង្ស័យចំនួន៨នាក់ត្រូវបាននគរបាល កំលាំងការិយាល័យ ប្រឆាំងគ្រឿងញៀននៃស្នងការខេត្តសៀមរាប សហការពីកំលាំងនគរបាលស្រុកស្រីស្នំ ធ្វើការឃាត់ខ្លួនក្នុងករណីបង្ក្រាប គ្រឿងញៀន។ ជនសង្ស័យត្រូវបានបញ្ជូនទៅកាន់តុលាការនៅថ្ងៃទី៨មករានេះ។
ហេតុការណ៍បង្ក្រាបធ្វើឡើងនៅ៦ខែមករាឆ្នាំ ២០១៩ នៅចំណុចភូមិជ្រោយនាងងួន ឃុំជ្រោយនាងងួន ស្រុកស្រីស្នំ ខេត្តសៀមរាប។
១-ឈ្មោះ យូ អេងលីភេទប្រុស ឆ្នាំកំណើត ២០០២មុខរបរគ្មាន ទីលំនៅភូមិ ជ្រោយនាងងួន ឃុំជ្រោយនាងងួន ស្រុកស្រីស្នំ ខេត្តសៀម រាប (រក្សាទុកនិងជួញ ដូរ) (មានសារធាតុញៀនក្នុងខ្លួន)
២.ឈ្មោះតែម សារ័ត្នភេទប្រុស ឆ្នាំកំណើត ១៩៨៥ មុខរបរគ្មាន ទីលំនៅភូមិ ជ្រោយនាងងួន ឃុំជ្រោយនាងងួន ស្រុកស្រីស្នំ ខេត្តសៀម រាប (ជួញដូរនិងចាត់ចែង)(មានសារធាតុញៀនក្នុងខ្លួន)
៣.ឈ្មោះ មាន ឆវ័ន្តភេទប្រុស ឆ្នាំកំណើត ១៩៩៤មុខរបរ គ្មាន ទីលំនៅភូមិជ្រោយនាងងួន ឃុំជ្រោយនាងងួន ស្រុកស្រីស្នំ ខេត្តសៀមរាប (ជួញដូរ និងចាយ់ចែង)(មានសារធាតុញៀនក្នុងខ្លួន)
៤-ឈ្មោះ ញិប នីភេទប្រុសឆ្នាំកំណើត ១៩៨៤មុខរបរជាងកាត់សក់ទីលំនៅភូមិភ្នំដី ឃុំស្លែងស្ពាន ស្រុកស្រីស្នំខេត្តសៀម រាប (រក្សាទុកនិងជួញដូរ) (មានសារធាតុញៀនក្នុងខ្លួន)
៥-ឈ្មោះ លាង ប៊ុនធីភេទប្រុសឆ្នាំកំណើត ១៩៨៤មុខរបរជាងជួសជុលម៉ូតូទីលំនៅភូមិអំពៅដៀប ឃុំជ្រោយនាងងួន ស្រុកស្រីស្នំខេត្តសៀម រាប (ជួញដូរ) (មានសារធាតុញៀនក្នុងខ្លួន)
៦-ឈ្មោះ ចាន់ ស៊ីវួយភេទប្រុសឆ្នាំកំណើត ១៩៨៤ មុខរបរជាងផ្សារដែកទីលំនៅភូមិប្រីយ៍ ឃុំប្រីយ៍ ស្រុកស្រីស្នំខេត្តសៀម រាប (ចាត់ចែងនិងប្រើប្រាស់) (មានសារធាតុញៀនក្នុងខ្លួន)
៧-ឈ្មោះ ឃាប សុគន់ភេទប្រុសឆ្នាំកំណើត ១៩៩៩ មុខរបរជាងផ្សារដែកទីលំនៅភូមិជ្រោយនាងងួន ឃុំជ្រោយនាងងួន ស្រុកស្រីស្នំខេត្តសៀមរាប (ចាត់ចែងនិងប្រើប្រាស់) (មានសារធាតុញៀនក្នុងខ្លួន)

៨-ឈ្មោះ មាន សុជា ភេទប្រុសឆ្នាំកំណើត ១៩៩៨មុខរបរជាងផ្សារដែកទីលំនៅភូមិជ្រោយនាងងួន ឃុំជ្រោយនាងងួន ស្រុកស្រីស្នំខេត្តសៀម រាប (ចាត់ចែងនិងប្រើប្រាស់) (មានសារធាតុញៀនក្នុងខ្លួន) វត្ថុតាងដកហូតម្សៅមេតំហ្វេតាមីនចំនួន៦កញ្ចប់ស្មើនឹងទំងន់១២,៦ ក្រាម(ថ្លឹងទាំងសំបក) ឧបករណ៍ប្រើប្រាស់និងសំភារៈវេចខ្ចប់គ្រឿងញៀនមួយចំនួននិងទូរស័ព្ទដៃចំនួន១០គ្រឿង៕SR

                                           


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 37,201 នាក់
ម្សិលមិញ : 61,669 នាក់
សរុប : 67,126,963 នាក់