ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

សិស្ស៤នាក់ នៅខេត្តសៀមរាប ត្រូវបានចាប់ខ្លួន ករណីគ្រឿងញៀន

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 10 ខែ មករា ឆ្នាំ​ 2019 ម៉ោង 11:10 ល្ងាច អ្នកអាន 10831

ខេត្តសៀមរាប៖សិស្សសាលាចំនួន៤នាក់ត្រូវបាន នគរបាល ខេត្តសៀមរាប ចាប់ខ្លួនករណីគ្រឿងញៀន។ ដោយដកហូតវត្ថុតាងម្សៅមេតំហ្វេតាមីនចំនួន៣កញ្ចប់ស្មើនឹងទំងន់១០,៦ ក្រាម(ទំងន់សុទ្ធ) និង ទូរស័ព្ទដៃចំនួន៤គ្រឿង ត្រូវបានបញ្ជូនទៅកាន់តុលាការនៅថ្ងៃទី១០មករានេះ។
មន្ត្រីនគរបាលខេត្តសៀមរាប បានថ្លែងថាហេតុការណ៍បង្ក្រាបធ្វើឡើងនៅទី៩មករាម្សិលមិញនៅចំណុចភូមិតាឯក ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប។ដោយកំលាំងការិយាល័យប្រឆាំងគ្រឿងញៀនបានចូលរួមសហការជាមួយ កំលាំងអធិការដ្ឋាននគរបាលស្រុកបន្ទាយស្រី។

ជនសង្ស័យ១-ឈ្មោះ ឆេត ដារ៉ុងភេទប្រុស ឆ្នាំកំណើត ២០០០មុខរបរសិស្ស ទីលំនៅភូមិតាឯក ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប (ជួញ ដូរនិងចាត់ចែង) (មានសារធាតុញៀនក្នុងខ្លួន)
២.ឈ្មោះរ៉ាន់ តឿន ភេទប្រុស ឆ្នាំកំណើត ១៩៩៦ មុខរបរសិស្ស ទីលំនៅភូមិតាកុះ ឃុំព្រះដាក់ ស្រុកបន្ទាយស្រី ខេត្តសៀមរាប (ចាត់ចែងនិង ប្រើប្រាស់)(មានសារធាតុញៀនក្នុងខ្លួន)
៣.ឈ្មោះ ប៉ោយ ពនភេទប្រុស ឆ្នាំកំណើត ១៩៩៦មុខរបរ សិស្ស ទីលំនៅភូមិថ្នល់បណ្តោយ ឃុំព្រះដាក់ ស្រុកបន្ទាយស្រី ខេត្តសៀមរាប (ចាត់ចែងនិង ប្រើប្រាស់)(មានសារធាតុញៀនក្នុងខ្លួន)
៤-ឈ្មោះ ទូច ប៊ុនលុកភេទប្រុសឆ្នាំកំណើត ២០០០មុខរបរសិស្សទីលំនៅភូមិថ្នល់បណ្តោយ ឃុំព្រះដាក់ ស្រុកបន្ទាយស្រី ខេត្តសៀម រាប (ចាត់ចែងនិង ប្រើប្រាស់) (មានសារធាតុញៀនក្នុងខ្លួន)៕SR

 


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 37,285 នាក់
ម្សិលមិញ : 61,669 នាក់
សរុប : 67,127,047 នាក់