ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

សម្ដេចហ៊ុន សែន៖ ខ្ញុំសូមអរគុណ បណ្ដាញសារព័ត៌មាន ទាំងអស់ ដែលបាន ចូលរួមផ្សព្វផ្សាយ ល្អពីកម្ពុជា ទៅកាន់ពិភពលោក

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 11 ខែ មករា ឆ្នាំ​ 2019 ម៉ោង 11:58 ល្ងាច អ្នកអាន 331

នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានសរសេរ សំណេរនៅលើទំព័រហ្វេសប៊ុកថាខ្ញុំសូមអរគុណបងប្អូន និងក្មួយៗអ្នកសារព័ត៌មានជាតិ និងអន្តរជាតិទាំងអស់ រួមទាំងបណ្តាញព័ត៌មានអនឡាញ ( Online News ) និងអ្នកប្រើប្រាស់បណ្តាញសង្គមទាំងអស់ (Social Networks) ដែលបានចូលរួមផ្សព្វផ្សាយអំពីកម្ពុជាទៅកាន់ពិភពលោកក្នុងផ្លូវវិជ្ជមាន ដើម្បីប្រទេសជាតិយើងកាន់តែរីកចម្រើនលឿនទៅមុខ។

នៅថ្ងៃ១០មករានេះទំព័រហ្វេសប៊ុក សម្ដេចហ៊ុន សែន បានបង្ហោះនូវខ្លឹមសារនឹងភ្ចាប់ជាមួយរូបថតមួយសន្លឹក ដោយសម្ដេច បានស្ពាយកាមេរាពីមុខផងដែរ។

បើតាមទំព័រហ្វេសប៊ុកនាយករដ្ឋមន្ត្រីកម្ពុជា បានបន្តថានៅល្ងាចថ្ងៃសុក្រស្អែកទី ១១ មករា នេះ ខ្ញុំនឹងជួបបងប្អូន និងក្មួយៗអ្នកកាសែត នៅក្នុងកម្មវិធីបាយសាមគ្គីនៅកោះពេជ្យ។ ពិតប្រាកដណាស់ ការរីកចម្រើរបស់របស់ប្រទេសជាតិ គឺមិនអាចកាត់ផ្តាច់ពីការចូលរួមរបស់បងប្អូន និងក្មួយៗអ្នកសារព័ត៌មានបានឡើយ។

សម្ដេចតេជោបន្តថាយើងបានបាត់បង់ឱកាសកសាងប្រទេសជាច្រើនឆ្នាំមកហើយដោយសារសង្រ្គាម។ ក្រោយពីប្រទេសជាតិមានសុខសន្តិភាពពេញលេញ គឺយើងត្រូវការទេសចរ ពាណិជ្ជករ និងអ្នកវិនិយោគទុនបរទេសជាច្រើនមកវិនិយោគនៅកម្ពុជា។ ដូច្នេះការចូលរួមផ្សព្វផ្សាយព័ត៌មានវិជ្ជមានពិតប្រាក គឺកាន់តែផ្តល់នូវទំនុកចិត្តដល់ទេសចរបរទេស និងវិនិយោគគិនបរទេស។

សម្ដេចបានបញ្ជាក់ថានៅក្នុងឆ្នាំសកលថ្មី ២០១៩ នេះ ខ្ញុំ និងភរិយា សូមជូនពរដល់បងប្អូន និងកូនក្មួយអ្នកសារព័ត៌មានជាតិ និងអន្តរជាតិទូទាំងប្រទេសទទួលបានជោគជ័យក្នុងភាកិច្ចការងារ និងមានសុខសុភមង្គលក្នុងក្រុមគ្រួសារគ្រប់ៗគ្នា៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 38,047 នាក់
ម្សិលមិញ : 61,669 នាក់
សរុប : 67,127,809 នាក់