ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

អ្នកលេង៦នាក់ នៅខេត្តសៀមរាប សាហាវណាស់ កាប់វាយរួច យកខ្សែចងជនរងគ្រោះ ថែមទៀត

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 11 ខែ មករា ឆ្នាំ​ 2019 ម៉ោង 12:02 ល្ងាច អ្នកអាន 4508

ខេត្តសៀមរាប៖ផ្តើមពីរឿងទំនាស់ពាក្យសម្តីក្នុងវង់ផឹកស៊ី ទើបធ្វើឲ្យឈានដល់ករណីហិង្សាវាយតប់គ្នាទៅវិញទៅមក ហើយនៅទីបំផុតអ្នកចាញ់ចំនួន៤នាក់រងរបួសកំពុងព្យាបាលនៅមន្ទីរពេទ្យ ឯអ្នកឈ្នះចំនួន៦នាក់វិញត្រូវបានកម្លាំងនគរបាលស្រុកវ៉ារិន កសាងសំណុំរឿងបញ្ជូនមកការិយាល័យជំនាញនៃស្នងការដ្ឋានខេត្តសៀមរាបចាត់ការបន្ត។

ហេតុការណ៍ហិង្សានេះកើតឡើងនៅវេលាម៉ោង១៨ និង ៣០នាទី យប់ទី៨ ខែមករា ឆ្នាំ២០១៩ នៅចំណុចផ្លូវមុខផ្ទះឈ្មោះអឿប សី ភេទប្រុស ស្ថិតក្នុងុភូមិ ខ្សាច់ពពឹល ឃុំស្រែណូយ ស្រុកវ៉ារិន ខេត្តសៀមរាប។

សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា មានករណីហឹង្សាដោយចេតនាមានស្ថានទំងន់ទោសមួយដែលបានផ្តើមចេញពីរឿងទំនាស់ក្នុងរឿងផឹកស៊ី។ករណីនេះវាយតប់គ្នានេះមានជនរងគ្រោះចំនួន៤នាក់៖ជនរងគ្រោះទី១ ឈ្មោះ អ៊ុន សំអុល ភេទប្រុស របួសក្បាល និងដៃ (ធ្ងន់)បញ្ជូនទៅមន្ទីពេទ្យខេត្ត។ទី២ឈ្មោះហេង ធី ភេទប្រុស អាយុ២៧ ឆ្នាំ របួសធ្ងន់ បញ្ជូនទៅពេទ្យខេត្ត។ទី៣ ឈ្មោះ ស៊ឹម អន ភេទប្រុស អាយុ៣១ ឆ្នាំ រងរបួសមុខក្បាល។ទី៤ឈ្មោះ អ៊ាប ភេទប្រុស អាយុ២០ ឆ្នាំ រងរបួសស្រាល។សមត្ថកិច្ចបន្តថា បន្ទាប់ពីទទួលបានព័ត៌មាននេះ កម្លាំងនគរបាលជំនាញស្រុក សហការណ៍ជាមួយកម្លាំងប៉ុស្តិ៍ចុះធ្វើការស្រាវជ្រាវ និងឈានដល់ការនាំខ្លួនជនសង្ស័យចំនួន ៦នាក់។ទី១ ឈ្មោះ បូ ណារ៉ា ភេទប្រុស អាយុ៣៥ ឆ្នាំ មានទីលនៅភូមិ ជប់ត្រាវ ឃុំវ៉ារិន។
ទី២ ឈ្មោះ សី សិទ្ធ ភេទប្រុស អាយុ ១៦ ឆ្នាំ ។ទី៣ ឈ្មោះ ឌី ដែន ភេទប្រុស អាយុ ២៦ ឆ្នាំ៤ ឈ្មោះ គួន វុទ្ធី ភេទ ប្រុស អាយុ ១៩ ឆ្នាំ។ទី៥ ឈ្មោះ សី រិទ្ធិ ភេទ ប្រុស អាយុ ១៩ ឆ្នាំ។ទី៦ ឈ្មោះ ឈឹម ហន ភេទប្រុស អាយុ ១៩ ឆ្នាំ។
ទាំង៦នាក់ ខាងលើ មានទីលំនៅភូមិ កើតហេតុ មកធ្វើការសាកសួរ ក្រុមជនសង្ស័យខាងលើបានឆ្លើយសារភាពថាពិតជាបានប្រព្រឹត្តសកម្មភាពយកដំបងឈើ កាំប៉ិតកាប់និងវាយទៅលើជនរងគ្រោះបណ្តាលឲ្យរងរបួលដួលសន្លប់ និងបន្តយកខ្សែចងជនរងគ្រោះប្រាកដមែន។
បច្ចុប្បន្នកម្លាំងនគរបាលមូលដ្ឋានកំពុងរៀបចំសំណុំរឿងដើម្បីបញ្ជូនខ្លួនជណសង្ស័យទាំងនេះមកកាន់ការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់នៃស្នងការដ្ឋានខេត្តសៀមរាបចាត់ការបន្ត។

ចំណែកលោកឧត្តមសេនីយ៍ត្រី ភឹង ចន្តារ៉េត ស្នងការរងទទួលផែន កណ្តាលព្រហ្មទណ្ឌខេត្តសៀមរាប បានឲ្យដឹងនៅរសៀលថ្ងៃទី១០ ខែមករា នេះថា ករណីនេះខាងមូលដ្ឋានបានរាយការណ៍មកហើយ តែនៅមិនទាន់លម្អិតនៅឡើយ ព្រោះពួកគាត់កំពុងរៀបរឿងមកខេត្ត។

ទោះបីជាយ៉ាងនេះក្តី គេនៅមិនទាន់ដឹងថាក្រុមអ្នកភូមិឈ្លោះគ្នាក្នុងវង់ផឹកស៊ីនេះអាចឈានដល់កម្រិតពានោះទេ។ប៉ុន្តែប្រភពមួយបានបង្ហើបថា ក្រុមជនរងគ្រោះបានទាមទារសំណងជម្ងឺចិត្តទៅលើក្រុមជនសង្ស័យចំនួន៦ម៉ឺនដុល្លារសហរដ្ឋអាមេរិក៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 17,797 នាក់
ម្សិលមិញ : 36,190 នាក់
សរុប : 70,734,784 នាក់