ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

សម្ដេច ហ៊ុន សែន៖ ស្ថិរភាពនយោបាយ កំពុងទាក់ទាញភ្ញៀវទេសចរ និងពាណិជ្ជករ បរទេសយ៉ាងច្រើន មកទស្សនា វិនិយោគ នៅប្រទេសយើង

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 11 ខែ មករា ឆ្នាំ​ 2019 ម៉ោង 12:40 ល្ងាច អ្នកអាន 658

សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃ១១មករានេះ បានអះអាងតាមទំព័រហ្វេសប៊ុកថា៖យើងទាំងអស់គ្នាបានឃើញច្បាស់ហើយថា ស្ថិរភាពនយោបាយនិងសង្គមជាមួយនឹងឱកាសមាសនៅកម្ពុជា គឺកំពុងទាក់ទាញភ្ញៀវទេសចរ និងពាណិជ្ជករបរទេសយ៉ាងច្រើនមកទស្សនានិងវិនិយោគនៅប្រទេសយើង។ សុំអរគុណក្រុមហ៊ុនក្នុងស្រុក និងក្រុមហ៊ុនបរទេសទាំងអស់ដែលមានទំនុកចិត្តលើរាជរដ្ឋាភិបាល ហើយបានចូលរួមកសាង និងអភិវឌ្ឍន៍កម្ពុជាអោយកាន់តែរីកចម្រើនទៅមុខ។

សម្ដេចហ៊ុន សែន បានបញ្ជាក់ថាសុខសប្បាយជាទេបងប្អូនជនរួមជាតិ?ទោះបីរវល់ការងារប្រទេសជាតិច្រើនយ៉ាងណាក្តី ក៏ខ្ញុំនិងភរិយាតែងតែនឹករឮកមកដល់បងប្អូន និងកូនក្មួយគ្រប់ទីកន្លែងទាំងអស់ ជាពិសេស នៅពេលដែលប្រទេសជាតិយើងមានសុខសន្តិភាព គឺខ្ញុំរំភើបរីករាយដែលបានឃើញបងប្អូនមានឱកាសកាន់តែច្រើនឡើងក្នុងការកសាងសង្គមគ្រួសារអោយមានជីវភាពរស់នៅកាន់តែល្អប្រសើរពីមួយថ្ងៃទៅមួយថ្ងៃ។

ខ្ញុំនិងភរិយា សូមជូនពរបងប្អូនជនរួមជាតិ និងក្រុមហ៊ុនតូចធំទាំងអស់ នៅកម្ពុជាជួបតែសេចក្តីសុខ និងចម្រុងចម្រើនក្នុងកិច្ចការងារតូចធំ និងរបបរទទួលទានគ្រប់កម្រិតនៅក្នុងឆ្នាំសកលថ្មី ២០១៩ នេះ៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 23,221 នាក់
ម្សិលមិញ : 38,020 នាក់
សរុប : 70,704,018 នាក់