ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

សម្តេចហ៊ុន សែន ប្រកាសលុបបំបាត់ប៉ុស្ដិ៍ នៅតាមព្រំដែន ទាំងអស់ ទុកតែគយ. នគរបាល អន្តោប្រវេសន៍

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 11 ខែ មករា ឆ្នាំ​ 2019 ម៉ោង 10:37 ល្ងាច អ្នកអាន 1333

សម្តេចតេជោហ៊ុន សែន នាយរកដ្ឋមន្ត្រី បានប្រកាសឲ្យអ្នកសារព័ត៌មាន និងប្រជាពលរដ្ឋបានដឹងថា សម្តេចតេជោបានសម្រេចបញ្ចប់រឿងរ៉ាវមួយដ៏សំខាន់ជាមួយរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ គឺចាប់ពីពេលនេះតទៅនៅតាមច្រកព្រំដែនទាំងអស់ គឺមិនឲ្យមានផ្នែកណាផ្សេងក្រៅតែពី “នគរបាលអន្តោប្រវេសន៍ និងគយ “ តែប៉ុណ្ណោះ។ ភ្នាក់ងារដទៃៗទៀត រួមទាំងកាំកុងត្រូល គឺត្រូវដកចេញអោយអស់។ ទន្ទឹមនឹងនោះ ក៏ត្រូវបញ្ចុះតម្លៃស្កែន (Scan) ទំនិញផងដែរ ដើម្បីអោយអ្នករកស៊ីទទួលបានផលចំណេញកាន់តែច្រើន។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានបញ្ជាក់ច្បាស់ថាការអនុវត្តបែបនេះ គឺដើម្បីចូលរួមចំណែកក្នុងការលុបបំបាត់ភាពអសកម្មផ្សេងៗ និងអំពើរពុករលួយជាដើម និងម្យ៉ាងវិញទៀតគឺបានបង្កលក្ខណៈកាន់តែងាយស្រួលដល់ពាណិជ្ជករ និងបងប្អូនប្រជាពលរដ្ឋក្នុងការប្រកបអាជីវកម្មផងដែរ។ ទន្ទឹមនិងនេះ គឺនឹងជួយអោយសេដ្ឋកិច្ចជាតិមានដង្ហើមរស់បានដោយស្រួលទៀតផង។

ការអះអាងនេះនាពេលអញ្ជើញផ្តល់កិត្តិយជួបសំណេះសំណាលនិងពិសារបាយសាមគ្គីជាមួយអ្នកព័ត៌មាន ៤,៥០០នាក់ ដែលមកពីស្ថាប័នផ្សេងៗរួមទាំងថ្នាក់ដឹកនាំ និងមន្ត្រីក្រសួងព័ត៌មាន ស្ថានីយវិទ្យុនិងទូរទស្សន៍, សារព័ត៌មានបោះពុម្ពផ្សាយ, ក្រុមសារព័ត៌មានតាមបណ្តាញសង្គម Facebook, គេហទំព័រ និង TV Online, អ្នកនាំពាក្យក្រសួង-ស្ថាប័ន, អ្នកនាំពាក្យរាជធានី-ខេត្ត និងមន្ទីរព័ត៌មានរាជធានី-ខេត្ត ដែលបានធ្វើឡើងនៅមជ្ឈមណ្ឌលកោះពេជ្រ នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០១៩នេះ៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 37,648 នាក់
ម្សិលមិញ : 61,669 នាក់
សរុប : 67,127,410 នាក់