ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

រថយន្តបុក អ្នកជិះម៉ូតូម្នាក់ នៅប្រាសាបាគង ស្លាប់នៅកន្លែងកើតហេតុ បើករត់បាត់ស្រមោល

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 13 ខែ មករា ឆ្នាំ​ 2019 ម៉ោង 02:40 ល្ងាច អ្នកអាន 1734

ខេត្តសៀមរាប៖បុរសម្នាក់បើកម៉ូតូ ត្រូវបានរថយន្តមិនស្គាល់ម៉ាកបុកចំពេញទំហឹងបណ្ដាលឲ្យស្លាប់នៅកន្លែងកើតហេតុ រថយន្តបង្ករ បើករត់គេចបាត់ដោយសុវត្ថិភាព។

អាជ្ញាធរស្រុកប្រាសាទបាគង បានអះអាងថាហេតុការណ៍បានកើតឡើងនៅវេលាម៉ោង១៨និង៣០នាទីថ្ងៃទី១២ខែមករាឆ្នាំ២០១៩លើដងផ្លូវជាតិ៦ ចំណុចភូមិស្វាយជ័យ ឃុំត្រពាំងធំ ស្រុកប្រាសាបាគង ខេត្តសៀមរាប។ ករណីសមត្ថកិច្ចអះអាងថារវាងរថយន្តនិងម៉ូតូ រថយន្តបង្ករមិនស្គាល់ម៉ាក់(បើករតបាត់)។

ចំណែកជនរងគ្រោះមិនស្គាល់អត្តញ្ញាណ បើកបរម៉ូតូ វីវ៉ាពណ៌ក្រហមពាក់ផ្លាក់លេខ សៀមរាប១D ២៧៩១។ សាកសព យកទៅរក្សាទុកនៅវត្តរលួស។ដោយឡែកម៉ូតូរក្សានៅអធិការស្រុកប្រាសាទបាគង៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 46,033 នាក់
ម្សិលមិញ : 85,924 នាក់
សរុប : 71,870,936 នាក់